ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មនុស្ស​៥នា​ក់ ពាក់ព័ន្ធករណី​​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​បឹងតាទុំ ​

3 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពមិនទាន់ផ្លូវការបានឱ្យដឹងថា អ្នកពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃលិចទឹក នៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានឃាត់ខ្លួនចំនួន៥នាក់ហើយ ក្នុងចំណោមអ្នកពាក់ព័ន្ធជាង១០នាក់…

ខេត្តកំពង់ឆ្នាំង ៖ តាមប្រភពមិនទាន់ផ្លូវការបានឱ្យដឹងថា អ្នកពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃលិចទឹក នៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានឃាត់ខ្លួនចំនួន៥នាក់ហើយ ក្នុងចំណោមអ្នកពាក់ព័ន្ធជាង១០នាក់ ។

អ្នកដែលត្រូវបានឃាត់ខ្លួនខាងលើ ក៏មានមានមន្ត្រីសាលាស្រុក និងលោកមេភូមិផងដែរ ។ ជុំវិញការឃាត់ខ្លួនការឈួសឆាយដីព្រៃលិចទឹកនេះដែរ នៅរសៀលថ្ងៃទី២ ខែមេសា នេះ មន្ត្រីជំនាញក៏ដូចសមត្ថកិច្ចខេត្តមិនទាន់ផ្តល់ព័ត៌មានពីការបំពានដីព្រៃលិចទឹកនេះទេ គ្រាន់តែបញ្ជាក់ថា កំពុងធ្វើការ ។

ប្រភពដែលទទួលបានក្រៅផ្លូវការបានឱ្យដឹងថា នៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានជនឆ្លៀតឱកាសរួមគ្នារៀបចំឈូសឆាយអស់ចំនួនជាង៤ហិកតា កាលពីអំឡុងថ្ងៃទី២២, ២៣ ខែមិនា ហើយត្រូវបានមន្ត្រីជំនាញចុះស្រាវជ្រាវរៀបចំកសាងសំណុំរឿង ទើបឈាន​​ដល់ការឃាត់ខ្លួនមនុស្សចំនួន៥នាក់ ក្នុងចំណោមមនុស្សពី១៣ ទៅ១៤នាក់ ដែលការ​ឃាត់ខ្លូននោះមានអភិបាលរងស្រុក មន្ត្រីការិយាល័យស្រុក មេភូមិ និងអ្នកពាក់ព័ន្ធ ។

យ៉ាងនេះក្ដី មន្ត្រីថ្នាក់ខេត្តដែលកំពុងតែធ្វើការងារ កសាងសំណុំរឿងអ្នកពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃលិចទឹកខាងលើបានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនអ្នកពាក់ព័ន្ឋឈូសឆាយដីព្រៃលិចទឹក គឺថ្នាក់ក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័ន្ន តុលាការផងដែរ ដោយហេតុនេះហើយទើបព័ត៌មានមិនទាល់ត្រូវបានផ្តល់នៅឡើយ ព្រោះកំពុងតែស្រាវជ្រាវបន្ត ។

អាចនិយាយបានថា បើពិតដូចដែលព័ត៌មានកោះសន្តិភាពទទួលបានក្រៅផ្លូវការមែន នេះគឺជាលើកទី១ហើយដែលមានការឃាត់ខ្លួនអ្នកបំពានឈូសឆាយដីព្រៃលិចទឹក នៅខេត្តកំពង់ឆ្នាំង ដែលមានអភិបាលរងស្រុក ជាមន្ត្រីការិយាល័យសាលាស្រុក និងអាជ្ញាធរមូលដ្ឋាន ។

គួររំលឹកថា កន្លងទៅការលួចឈូសឆាយដីព្រៃលិចទឹកមានការរៀបចំទាក់ទងជាប្រព័ន្ធ ទើបធ្វើ​ការងារនេះបាន ហើយមួយឆ្នាំម្ដងដីព្រៃលិចទឹកកាន់តែហិនហោចទៅហិនហោចទៅ ។ ពេលខ្លះ មន្ត្រីជំនាញបានត្រឹមតែឃាត់បានមួយឆ្នាំ ពី២ឆ្នាំ ប៉ុន្តែឆ្នាំក្រោយៗទៀត ដីព្រៃលិចទឹកដែលបានឃាត់ពីឆ្នាំមុនក៏រលាយអស់ទៅបន្តទៀត ។

សង្ឃឹមថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសការឈូសឆាយដីព្រៃលិចទឹកនៅថ្ងៃនេះ គឺជាកណ្ដាប់​ដៃដែករបស់រាជរដ្ឋាភិបាល ដែលបានប្រកាសដាច់ខាតមិនឱ្យមានជនណាពាក់ព័ន្ធ ប៉ះពាល់លើ ករណីដីព្រៃលិចទឹកជាដាច់ខាត ។ ព័ត៌មានច្បាស់លាស់ ពាក់ព័ន្ធមន្ត្រីអាជ្ញាធរខិលខូចលើករណីឈូសឆាយដីព្រៃលិចទឹក កោះសន្តិភាពនិងបន្តផ្សាយជូននៅពេលក្រោយ ពេលដែលសមត្ថកិច្ចជំនាញផ្តល់កិច្ចសម្ភាសន៍ ឬធ្វើសន្និសីទកាសែត ។

អត្ថបទសរសេរ ដោយ