ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក ទម្លាក់តួលេខនៃការព្យា​ករណ៍​កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំនេះ

3 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានទម្លាក់

សហរដ្ឋអាម៉េរិក ៖ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានទម្លាក់តួលេខនៃការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយត្រូវបានរំពឹងថានឹងនៅត្រឹម ២.៨% នៅឆ្នាំនេះ មុនពេលបង្កើនល្បឿនដល់ ៣.០% សម្រាប់ឆ្នាំ ២០២៥ ដោយធនាគារពិភពលោកអះ​អាង​ថា ដោយសារតែសន្ទុះនៃការនាំចេញខ្សោយ បូករួមនឹងកញ្ចប់ថវិកាដែលត្រូវបានពន្យារពេល។

តាមការព្យាករណ៍ កាលពីខែធ្នូ ឆ្នាំមុន ទស្សនវិស័យកំណើនប្រទេសថៃ ត្រូវបានរំពឹងថាមានចំនួន ៣.២% សម្រាប់ឆ្នាំ ២០២៤ និង ៣.១% សម្រាប់ឆ្នាំ ២០២៥ មុនពេលត្រូវបានទម្លាក់ដោយធនាគារពិភពលោក កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

ថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានពង្រីកកំណើនរបស់ខ្លួន ១.៩% កាលពីឆ្នាំមុន ហើយបានធ្លាក់ចុះដោយមិនបានរំពឹងទុក ០.៦% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ បើធៀបនឹងត្រីមាសទី៣។ ធនាគារកណ្ដាលរបស់ប្រទេសថៃ កាលពីខែកុម្ភៈកន្លងទៅ ក៏បានទម្លាក់ទស្សនវិស័យកំណើនសម្រាប់ឆ្នាំនេះ មកនៅត្រឹម ២.៥% ទៅ ៣.០% ពីទស្សនវិស័យមុន ៣.២%។

លោក Kiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសង្ខេបមួយថា ការកាត់បន្ថយនេះ កើតឡើងដោយសារតែការយឺតយ៉ាវនៃពាណិជ្ជកម្មសកល ខណៈកញ្ចប់ថវិកាដែលបានពន្យារពេលបានរាំងស្ទះដល់ការចំណាយរបស់រដ្ឋាភិបាល ។

ធនាគារពិភពលោក បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ការនាំចេញធ្លាក់ចុះ និងការរំពឹងទុកនៃការវិនិយោគសាធារណៈ ក៏ត្រូវបានសន្មត់ក្នុងទស្សនវិស័យថ្មីផងដែរ ។ ធនាគារពិភពលោកបានបន្ថែមទៀតថា វិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជននឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះ ដែលត្រូវបានព្យាករណ៍ថានឹងឈានដល់ ៩០% នៃកម្រិតមុនការរាតត្បាតកូវីដ-១៩។

រដ្ឋាភិបាលថៃកំពុងមានគោលដៅទទួលបានភ្ញៀវបរទេសចំនួន៤០លាននាក់ នៅឆ្នាំនេះ បន្ទាប់ពីទទួលភ្ញៀវទេសចរបរទេសចំនួន២៨លាននាក់ កាលពីឆ្នាំមុន។ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានកំណត់លក្ខណៈសេដ្ឋកិច្ចថា កំពុងប្រឈមមុខនឹងវិបត្តិ ដែលត្រូវការការជំរុញសារពើពន្ធដ៏សំខាន់៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ