យឿន ពិសី ចេញមុខការពារគូស្នេហ៍ថ្មី ក្រោយរងការចោទប្រកាន់ជាជនទី៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ លោក យឿន ពិសី…
រាជធានីភ្នំពេញ ៖ ម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ លោក យឿន ពិសី…
រាជធានីភ្នំពេញ ៖ ម្ចាស់ពាន Cambodia Got Talent រដូវកាលទី១ លោក យឿន ពិសី បានចេញមុខការពារគូស្នេហ៍ថ្មី ក្រោយរងការចោទប្រកាន់ពីមហាជនមួយចំនួនថា នាងជាជនទី៣ ដែលស្ថិតនៅពីក្រោយមូលហេតុពីការលេងលះភរិយាពីតារាចម្រៀងរូបនេះ ។
យឿន ពិសី បានចាត់ទុកនារីជាគូស្នេហ៍ដែលខ្លួនដាច់បង្ហាញជាសាធារណៈនាពេលនេះ គឺជានារីដែលខ្លួនស្រឡាញ់ពិតប្រាកដដោយមិនមែនជាជនទី៣ ដែលចូលមកបំបែកបំបាក់ចំណងអាពាហ៍ពិពាហ៍រវាងលោក និងអតីភរិយានោះឡើយ ដ្បិតចំណងស្នេហ៍ថ្មីរបស់លោកនាពេលបានកើតឡើង ក្រោយពេលដែលលោកបានលែងលះជាផ្លូវការជាមួយនិងភរិយារួចហើយ ។
តារាចម្រៀង យឿន ពិសី បានបញ្ចេញសារយ៉ាងវែងតាមបណ្តាញសង្គមថា ខ្ញុំសូមសារភាពថាគាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដ ប៉ុន្តែគាត់មិនមែនជាជនទីបីទេ ។ ខ្ញុំសូមសំពះសុំចិត្តពុកម៉ែបងប្អូនកុំសើចកុំយំពួកខ្ញុំអី🙏🙏🙏ហើយខ្ញុំក៏សូមអរគុណគាត់ដែលសម្រេចចិត្តចូលក្នុងជីវិតខ្ញុំហើយព្រមទទួលយកខ្ញុំជាខ្ញុំបើទោះបីជាដឹងថាខ្ញុំពិការក៏ដោយ🙏🙏🙏ព្រោះនៅពេលដែលខ្ញុំនឹងគាត់ស្រឡាញ់គ្នា គឺខ្ញុំមានឈ្មោះជាពោះម៉ាយរួចហើយ ។
លោកបញ្ជាក់ថា ខ្ញុំលែងលះជាមួយអតីតភរិយារបស់ខ្ញុំបានមួយរយៈធំដែរហើយ ទើបខ្ញុំមានទំនាក់ទំនងជាមួយគាត់នេះជារូបភាពមុនពេលដែលខ្ញុំទៅវះកាត់ភ្នែកប្រហែល 2 ថ្ងៃហើយរូបភាពដែលបែកធ្លាយនោះគឺជារូបភាពដែលខ្ញុំទើបតែវះកាត់ភ្នែកហើយបានមួយយប់គឺគាត់ជាអ្នកទៅលើកម្លាំងចិត្តឲ្យខ្ញុំ ។
លោកបន្ថែមថា រឿងដែលខ្ញុំបាទត្រូវបកស្រាយខ្ញុំបានបកស្រាយរួចហើយសូមពុកម៉ែបងប្អូនបញ្ចេញមតិដោយក្រុមសីលធម៌🙏🙏🙏ម្យ៉ាងវិញទៀតសូមមេត្តាបងប្អូនបើកចិត្តឱ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វី ត្រូវចាំថាផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួល ផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរ ។
លោកបញ្ជាក់ថា ខ្ញុំនឹងអាឌិតភរិយាខ្ញុំសម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀងនិងដោយសន្តិវិធី និងពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ មូលហេតុគឺព្រោះពួកខ្ញុំទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តសង្វះជាប្ដីប្រពន្ធបានប៉ុន្តែចំពោះកូនៗទាំងពីររបស់ខ្ញុំ ខ្ញុំនៅតែស្រឡាញ់ពួកគាត់ស្មើជីវិត ជាពិសេសខ្ញុំនៅតែបំពេញតួនាទីជាឪពុកដើម្បីផ្ដល់អាហារកិច្ចជូនគាត់រហូតដល់គាត់ធំៗរៀងៗខ្លួន។
យ៉ាងណាក៏ខ្ញុំសូមអរគុណរាល់ពេលវេលាល្អៗកន្លងមក ដែលខ្ញុំនិងអតីតភរិយាខ្ញុំ ធ្លាប់មានជាមួយគ្នា គ្រប់យ៉ាងបានបញ្ចប់នៅពេលនេះ ខ្ញុំសង្ឃឹមថា ពួកយើងនឹងចាប់ផ្ដើមជីវិតថ្មី រស់នៅរៀងៗខ្លួនដោយគ្មានអ្នកណារំខានអ្នកណាបន្តទៀតឡើយ សំខាន់ខ្ញុំនៅតែបំពេញតួនាទីរៀបចំអាហារកិច្ចជូនកូនរហូតដល់គាត់មានអាយុ១៨ឆ្នាំ។
ចំពោះសារព័ត៌មានចុះផ្សាយពីខ្ញុំ ខ្ញុំសូមនិយាយថា មនុស្សស្រីដែលខ្ញុំស្រឡាញ់ហើយបានថតរូបជាមួយខ្ញុំនេះ គឺពួកខ្ញុំមានទំនាក់ទំនងគ្នាក្រោយពេលដែលខ្ញុំលែងលះបានមួយរយៈ គ្រប់យ៉ាងគាត់មិនមែនជាជនទីបី ដែលធ្វើឲ្យពួកខ្ញុំទាំងពីរត្រូវសម្រេចចិត្តដើរផ្លូវរៀងខ្លួនឡើយ។ ខ្ញុំសង្ឃឹមថាគ្រប់យ៉ាងបងប្អូននិងឈប់វែកញែកបន្តទៀតហើយក៏ឈប់ comment វែកញែកជេឬបន្ទោសមកលើខ្ញុំឬគាត់ទៀតឡើយ ៕
ចែករំលែកព័តមាននេះ