ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ឈា.ម.​ស្រែក​ស្បែក​ហៅ​! ក្រោយ​បា​.​ញ់​ប្ល​.​ន់​ ២​ថ្ងៃក្រោយ​ក៏​ចាប់ខ្លួន​បាន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៩ មីនា ២០២៤ ចន្លោះ​ម៉ោង​២០-២១ មាន​ករណី​ប្រើប្រាស់​អាវុធកែ​ច្នៃ​បាញ់​សម្លាប់​ជន​រង​គ្រោះ​យក​ប្រាក់ ស្ថិត​នៅ​ចំណុច​ភូមិ​ទួល​ប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៩ មីនា ២០២៤ ចន្លោះ​ម៉ោង​២០-២១ មាន​ករណី​ប្រើប្រាស់​អាវុធ
កែ​ច្នៃ​បាញ់​សម្លាប់​ជន​រង​គ្រោះ​យក​ប្រាក់ ស្ថិត​នៅ​ចំណុច​ភូមិ​ទួល​ប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ និង​បាន​បំភ្លឺ​ពី​ឈ្មោះ​រុន ចាន់​ធី​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​ថា​មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ដើរ​លប​មក​សំងំ​ចាំ​មុខទ្វារ​ផ្ទះ (​ទ្វារ​ក្រោយ​) ហើយ​បាញ់​សម្លាប់​ប្ដី​របស់​ខ្លួន​ឈ្មោះ​ឌី សៀង​ហៃ អាយុ​៣៨​ឆ្នាំ ខណៈ​ប្ដី​របស់​ខ្លួន​បាន​ទៅ​អើត​មើល​ទ្វារ​ក្រោយ ។

បន្ទាប់​មក ជន​នោះ​ក៏​បាន​ស្ទុះ​ឡើង​មក​ក្នុងផ្ទះ​តាម​ទ្វារ​ក្រោយ​ដដែល ដោយ​កាន់​ជាប់ដៃ​មក​នូវ​អាវុធ​កែ​ច្នៃ​ដង​ឈើ​ដោយ​មាន​ស្ពាយ​សម្ភារ​ជាប់​ខ្លួន​រយីងរយោង​ដូច​ជា​ពិល​កែវឆ្លុះ នឹង​ប៊ីដុង​ទឹកជា​ដើម ។ ដោយ​ខ្លួន​ចាំ​ច្បាស់​ថា ជន​នោះ​បាន​ពាក់​ទ្រនាប់ជើង​ប៉ាត់​តា​ចងខ្សែ​ពណ៌​កាហ្វេ ហើយ​បាន​សម្លុត​ខ្លួន​យក​កាបូប​ប្រាក់ ដោយ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល​គត់ ។ ហើយ​ជន​នោះ​បាន​លោត​ចេញ​តាម​ទ្វារ​ក្រោយ​គេចខ្លួន​បាត់​ទៅ​។

បន្ទាប់​ពី​បាន​បំភ្លឺ​ប្រពន្ធ​ជន​រង​គ្រោះ​ចប់ យើង​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៣១ មីនា ២០២៤ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឈ្មោះ​រុន ចាន់​ធី​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ នឹង​មានការ​ចង្អុលបង្ហាញ​ពី​សាក្សី​ប្រជាពលរដ្ឋ​, ប្រជា​ការពារ និង​លោក​មេ​ភូមិ និង​មាន​របាយការណ៍​របស់​លោក​មេ​ភូមិ​ភ្ជាប់​មក​ជាមួយ​ស្រាប់ យើង​បាន​នាំ​ខ្លួន​ឈ្មោះ​ខន មិត្ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មក​ធ្វើការ​សាកសួរ​និង​បន្ត​ស្រាវជ្រាវ​ឆែកឆេរ​រក​ឃើញ​បំណែក​អាវុធ​កែ​ច្នៃ​មាន (​កាណុង​ដែក​និង​បំណែក​ដង​ឈើ​នៃ​អាវុធ​កែ​ច្នៃ​) និង​រក​ឃើញ​ទ្រនាប់ជើង​ដែល​មាន​ភិនភាគ​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ឈ្មោះ​ខន មិត្ត កំពុង​ពាក់​ជាប់​នៅ​ជើង ។

បន្ទាប់​មក យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​ខន​.​មិត្ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ម៉ក់​ហឺ​ន ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១០ និង​៤៣​នាទី​នា​ថ្ងៃ​ទី​០១ មេ​សា ២០២៤​តាម​បញ្ជា​របស់​លោក​កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ជំនាញ​យើង​កំពុង​កសាង​និ​តិ​វិធី​បញ្ជូន​ទៅ​អយ្យការ​បន្ត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ