ខេត្តស្វាយរៀង ៖ បុរសម្នាក់បានសម្រេចចងកធ្វើអត្តឃាតស្លាប់ ដោយសារមូលហេតុម្តាយគ្មានប្រាក់ឲ្យថ្លៃបណ្តាការទៅម្តាយខាងស្រី ។ បើតាមសាច់ញាតិបានបង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះហេង វិច្ឆិកា ហៅហៃ អាយុ២២ឆ្នាំ នៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានស្រឡាញ់កូនគេនៅក្រុងស្វាយរៀង ហើយបានឲ្យឪពុកម្តាយទៅចូលស្តីដណ្តឹងតាមប្រពៃណី។

ប្រភពបន្តថា ម្តាយខាងស្រីក៏យល់ព្រមឈានដល់ធ្វើពិធីភ្ជាប់ពាក្យស៊ីស្លា ខាងស្រីបានសួរនាំរឿងបណ្តាការ ម្តាយឪពុកខាងប្រុសសុំជូន២ពាន់ដុល្លារ ខាងស្រីក៏យល់ព្រម ហើយខាងប្រុសសុំដកឃ្លាទៅរកប្រាក់លក់ដីបានលុយទើបកំណត់ថ្ងៃរៀបការ ។ ក៏ប៉ុន្តែការលក់ដីអត់បានចេះតែពន្យារពេលរយៈពេល២ខែមកហើយនៅតែលក់ដីអត់ដាច់ ទើបធ្វើឲ្យកូនកំលោះពិបាកចិត្ត ដោយខាងកូនស្រីគេសួរថា យ៉ាងម៉េចហើយមិនឃើញជូនដំណឹង ។
ប្រភពបន្តថា បានជាខាងស្រីគេសួរ ដោយសារតែកូនកម្លោះចេះតែមកបណ្តើរកូនស្រីគេដើរលេងក្នុងនាមជាគូដណ្តឹងភ្ជាប់ពាក្យពាក់កណ្តាលការហើយ ម្តាយឪពុកខាងស្រីមិនប្រកាន់ដែរ គ្រាន់តែសួនាំតឿនរកការឲ្យបានឆាប់ ។ ចំណែកសាច់ញាតិខាងស្រីបានលើកឡើងថា មិនគួរឲ្យជឿកូនកម្លោះគិតខ្លី ដោយសាច់ញាតិខាងប្រុសលើកឡើងថា មូលហេតុមានវបត្តិផ្លូវចិត្តគូរដណ្តឹងសុំបែកគ្នា។

តាមពិតខាងស្រីគ្មានសុំបែកទេ គ្រាន់តែតឿនឲ្យឆាប់ពិភាក្សារកវេលារៀបការ ។ ប្រភពបន្តថា បើមានវិបត្តិខឹងម្តាយឪពុកខ្លួនឯងគ្មានប្រាក់បណ្តាការជូនខាងស្រី ឬកើតឡើងដោយការប្រចណ្ឌក៏មិនដឹង។ ប្រភពបានលើកឡើងថា បើប្រចណ្ឌក៏អាចដែរ ដោយគូដណ្តឹងនាងជាសិល្បៈប្រកបមុខរបរជាអ្នកចំរៀងនិងរាំក្នុងវង់តន្ត្រី ។ ក៏ប៉ុន្តែបើប្រចណ្ឌក៏ដូចជាមិនសម ដោយកូនកម្លោះស្រឡាញ់ពេលឃើញនាងច្រៀងនោះឯង ហើយក្រោយពីភ្ជាប់ពាក្យរួច មកដឹកនាងទៅច្រៀងទៅរាំជាច្រើនរោង ក្នុងរយៈពេល២ខែនេះទើបម្តាយខាងស្រីតឿនឲ្យឆាប់រៀបការកុំឲ្យខុសភ្នែកញាតិ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៧និង១០នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅផ្ទះ(ដីភូមិចាស់)របស់ឈ្មោះ ភោគ សាមុត ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ មានករណីមនុស្សស្លាប់ដោយសារធ្វើអត្តឃាតចងកដោយខ្លួនឯង ដោយយកខ្សែរគោពណ៌សលាយក្រហមចងជាប់រនងផ្ទះមានកំពស់៣ម៉ែត្រពីដី ។

បន្ទាប់ពីបានទទួលព័ត៌មានខាងលើរួចមក លោកអធិការនគរបាលក្រុងបាវិតបានចាត់តាំងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ និងលោកវេជ្ជបណ្ឌិត អំ សំអាត សមាជិកគណ:កម្មាការកោសលវិច័យនៃមន្ទីរពេទ្យបង្អែកជីភូចុះធ្វើការស្រាវជ្រាវនិងពិនិត្យសាកសព ។
ចែករំលែកព័តមាននេះ