ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន ! ឃាត់ខ្លួនបាន ​ក្រោយ​លួច​ម៉ូតូ​គេ​​បាន​៣​ថ្ងៃ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​អន្តរា​គម​ន៍​បង្ការបង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី៣០ មីនា នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​ក្រោយ​​ពី​ជន​នេះ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​កាលពី​០៣​ថ្ងៃមុន​។…

ខេត្តបាត់ដំបង​ ៖ កម្លាំង​អន្តរា​គម​ន៍​បង្ការបង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី៣០ មីនា នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​ក្រោយ​​ពី​ជន​នេះ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​កាលពី​០៣​ថ្ងៃមុន​។

តាម​រយៈ​របាយ​ការ​ណ៍​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រងទ​ទួល​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​​ស្រាលបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សូ ភា​រិ​ទ្ធ ហៅ ឆា​លី ភេទប្រុស ​អាយុ​៣៤​ឆ្នាំ គ្មាន​ទីលំនៅ​ពិតប្រាកដ​ ។ លោក​ថា ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ឃ្លីក​មួយ​គ្រឿង កាលពី​០៣​ថ្ងៃមុន រួច​យក​ទៅ​លក់ តែ​ក្រោយ​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ ទើប​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ជន​ដៃដល់ និងឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង​។

បើ​តាម​របាយ​ការ​ណ៍​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សូ ភា​រិ​ទ្ធ ហៅ ឆា​លី នេះ ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ឃ្លិ​ក​ខាងលើ កាលពី​វេលា​ម៉ោង​៣​និង​០៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៧ មីនា នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង ដែល​មាន​ម្ចាស់​ឈ្មោះ ជា ឈឿ​ន ស្រី​អាយុ​៥៦​ឆ្នាំ​។ ម៉ូតូ​នេះ​ត្រូវ​ម្ចាស់​ទុក​ក្នុង​របង​ផ្ទះ តែ​ត្រូវ​ជន​ដៃដល់​កាត់​សោរ​របង​ចូល​លួច​តែ​ម្ដង​។

បើ​តាម​ចម្លើយ​សារភាព ជនសង្ស័យ​ឈ្មោះ សូ ភា​រិ​ទ្ធ ហៅ ឆា​លី បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ធ្វើ​សកម្មភាព​លួច​មួយ​ថ្ងៃ ខ្លួន​បានឃើញ​ម្ចាស់ផ្ទះ​ទុក​ម៉ូតូ​មាន​ជាប់​ទាំង​សោរ​ផង​នៅ​ក្នុង​របង​ផ្ទះ ហើយ​ពេល​នោះ​ខ្លួន​បាន​ចូល​ទៅ​លួច​ដក​យក​តែ​សោរ​ម៉ូតូ​ទេ​ ។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​កើតហេតុ ខ្លួន​ក៏​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ម្ដងទៀត បានឃើញ​ម៉ូតូ​នោះ​ទុក​នៅ​ក្នុង​របង​ដដែល ​។

ពេល​នោះ​ខ្លួន​បាន​កាត់​សោរ​របង រួច​ចូល​លួច​យក​ម៉ូតូ​បាន​សម្រេច លុះ​០៣​ថ្ងៃក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ល្មម​ ។ លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រោយ​លួច​ម៉ូតូ​បាន​សម្រេច ជន​ដៃដល់​រូប​នេះ បាន​យក​ម៉ូតូ​ទៅ​លក់​ឲ្យ​ជន​ម្នាក់​នៅ​ស្រុក​ឯក​ភ្នំ ហើយ​កម្លាំង​ជំនាញ​បាន​នាំ​ជន​សង្ស័យ​ឲ្យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ដែល​ខ្លួន​យក​ម៉ូតូ​ទៅ​លក់ តែ​ចៃដន្យ​អ្នក​ទ​ទូល​ផល​ចោរកម្ម​ហាក់​ដឹងខ្លួន ក៏​រត់គេច​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​។

ដូច្នេះ​ កម្លាំង​ជំនាញ​ដកហូត​បាន​តែ​ម៉ូតូ​ជាវ​ត្តុ​តាង​។ ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ ទៅ​តុលាការ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ