ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ម.ក់បង្រ្កា​បទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ឃាត់ខ្លួន ប្រុសស្រីច្រើននាក់ រួមទាំងដកហូតបាន​ថ្នាំញៀ.ន មួយ​ចំនួន

1 ខែ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ចនៃ​មន្ទីរ ប្រឆាំង​គ្រឿងញៀ.ន នៃ​អគ្គស្នងការ​នគរបាលជាតិ​បាន

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ចនៃ​មន្ទីរ ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាលជាតិ​បាន ធ្វើការ​ឆ្មក់​បង្រ្កាប​ទីតាំង​មួយ​កន្លែង យីហោ ថាំង ហ៊ួយ ក្លឹប ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​ជាង​១០០នាក់ រួម​ទាំង​ថ្នាំ​ញៀន​មួយ​ចំនួន​ផងដែរ ។

រង្វង់​ប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងខាងលើ​នេះ បានធ្វើ​ឡើង​​​កាលពី​វេលា​ម៉ោង​១១យប់ថ្ងៃ​ទី​៣១ ខែមិនា ឆ្នាំ​២០២៤ នៅ​ចំណុច KTV យីហោ ថាំង ហ៊ួយ ក្លឹប ដែល​ស្ថិត​នៅ​តាម​បណ្ដោ​យផ្លូវ​១០៣ សង្កាត់ បឹង​ត្របែក ខណ្ឌ​ចម្ការមន ​រាជធានីភ្នំពេញ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺកម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាលជាតិ បាន​សហការ​ជាមួយ និង​សមត្ថកិច្ចមូលដ្ឋាន​បាន​ឆ្មក់​បង្រ្កាប​ទីតាំង​ខារ៉ាអូខេ​ខាងលើ ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​បរទេស​ជាង១០០នាក់ រួម​ទាំង​បាន​ដក​ហូត​វត្ថុ​តាង​មួយ​ចំនួន​សុទ្ធ​សឹង​ជា​ប្រភេទ​ថ្នាំ​គ្រវីផង​ដែរ​។

បច្ចុប្បន្ន ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​នោះ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យកទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាលជាតិ ដើម្បី​សាក​សួរ និង​អនុវត្ត​នីតិ​វិធីផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ