ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រើស​ផ្លែ​សំរង​ក្នុង​ព្រៃ​ជាន់​ចំ​គ្រា​.​ប់​មីន​ផ្ទុះ​លាន់​​​​ដី

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​រង​របួស​ប្រអប់ជើង​ម្ខាង​ដោយសារ​ដើរ​រើស​ផ្លែ​សំរង​ក្នុង​ព្រៃ រួច​ជាន់​ចំ​គ្រាប់​មីន​បណ្ដាល​ឱ្យ​ផ្ទុះ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មីនា ស្ថិត​នៅ​ចំណុច​ទឹក​ជុល ក្នុងភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​រង​របួស​ប្រអប់ជើង​ម្ខាង​ដោយសារ​ដើរ​រើស​ផ្លែ​សំរង​ក្នុង​ព្រៃ រួច​ជាន់​ចំ​គ្រាប់​មីន​បណ្ដាល​ឱ្យ​ផ្ទុះ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មីនា ស្ថិត​នៅ​ចំណុច​ទឹក​ជុល ក្នុងភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត ។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ជី ឃាន ហៅ​តា​សក់ស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ រួម​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ចូល​ព្រៃ​នៅ​តំបន់​ខាងលើ ដើម្បី​ដើរ​រើស​ផ្លែ​សំរង​យក​ទៅ​លក់ តែ​ចៃដន្យ​ជន​រង​គ្រោះ បាន​ដើរ​ជាន់​ចំ​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី បណ្ដាល​ឲ្យ​ផ្ទុះ​ឡើង​របួស​ធ្ងន់ធ្ងរ​ប្រអប់ជើង​ខាងស្ដាំ ។

ក្រោយ​ពេល​ត្រូវ​របួស​អ្នក​ភូមិ​បាន​ជួយ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​តា​តោក ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ជា​រៀង​រាល់​ឆ្នាំ នា​រដូវប្រាំង​គេ​តែង​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​សំឡូត តែង​នាំ​គ្នា​ចូល​ព្រៃ​ដើរ​រើស​ផ្លែ​សំរង​យក​ទៅ​លក់ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ ក្រៅពី​នេះ​ពួក​គេ​ក៏​បាន​នាំ​គ្នា​ដើរ​កាប់​ស្លឹកចេក​ព្រៃ​យក​ទៅ​លក់​ដែរ ដែល​ជា​មុខរបរ​បន្ទាប់បន្សំ​ក្រៅពី​ធ្វើ​ចំការ ។

ដោយសារ​តែ​ការ​ចូល​រុករាន​ព្រៃ​រក​អនុ​ផល​ព្រៃឈើ​បែប​នេះ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​នៅ​ក្នុងស្រុក​សំឡូត​តែង​ជួប​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ។

យ៉ាងណា​ក្ដី បើ​តាម​លោក ម៉ែ​ន រី​ម បាន​ប្រាប់​ថា អ្នក​សមត្ថកិច្ច​បាន​មិន​បានដឹង​រឿង​នេះ​ក្នុង​ពេល​កើតហេតុ​ភ្លាម​ៗ​ទេ គឺ​បានដឹង​នៅ​ពេល​អ្នក​ភូមិ​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ ចេញពី​ក្នុង​ព្រៃ​បញ្ជូន​មក​ដល់​មណ្ឌល​សុខភាព​នៅ​ពេល​យប់ ។ ពេល​នេះ ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ