ជនបរទេសម្នាក់បើកឡានដឹកស្រីស្នេហ៍បុ.ករះយានយន្ត២គ្រឿង ពលរដ្ឋហាមមិនឱ្យបើកបន្តផ្ទុះហិ.ង្សាផ្អើល
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ស្រវឹងជោក បានបើកបររថយន្តដឹកស្រីស្នេហ៍
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ស្រវឹងជោក បានបើកបររថយន្តដឹកស្រីស្នេហ៍
ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ស្រវឹងជោក បានបើកបររថយន្តដឹកស្រីស្នេហ៍ជនជាតិខ្មែរ បុករះម៉ូតូកង់បីមួយគ្រឿង និងម៉ូតូមួយគ្រឿង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាហាមមិនឱ្យបន្តបើកបរ ក៏ផ្ទុះហិ.ង្សាកើតឡើងរវាងអ្នកបើកបររថយន្តបង្កនិងប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីស ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តសេរីទំនើបមួយគ្រឿង ពាក់ផ្លាក់លេខ កម្ពុជា CONG.168 បើកបរដោយជនជាតិឥណ្ឌូណេស៊ី បានដឹកស្រីស្នេហ៍ជនជាតិខ្មែរបើកបរក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ហើយសងសំណង២ម៉ឺនបាត ស្មើនឹងជិត៣លានរៀល លុះធ្វើដំណើរបានជិត១០០ម៉ែត្រ ក៏បានបុកជនជាតិឥណ្ឌូណេស៊ីដូចគ្នាដែលជាអ្នកជិះម៉ូតូ បណ្តាលឱ្យរងរបួសស្រាល និងខូចខាតម៉ូតូ។
ក្រោយឃើញជនជាតិឥណ្ឌូណេស៊ីបើកបរស្ថានភាពស្រវឹងបើកបរបុកយានយន្ត២គ្រឿង នៅកន្លែង២ផ្សេងគ្នា ក្នុងរយៈពេលមួយប៉ប្រិចភ្នែក ប្រជាពលរដ្ឋក៏បាននាំគ្នាចូលហាមមិនឱ្យបើកបរបន្ត ព្រោះអាចបង្កគ្រោះថ្នាក់ទៀត ។ លុះពេលចូលទៅហាមឃាត់មិនឱ្យបើកបរ បែរជាជនជាតិឥណ្ឌូណេស៊ីស្ទុះវាយទៅលើប្រជាពលរដ្ឋទៅវិញ ហើយស្ត្រីជនជាតិខ្មែរដែលជាសង្សាស្រែកថាគេប្រើហិ.ង្សាទៅលើសង្សាខ្លួនទៅវិញ ពិតជាគួរឱ្យហួសចិត្ត។
ក្រោយគ្រោះចរាចរណ៍បង្កហិ.ង្សា ស្រាប់តែមានកម្លាំងនគរបាលចរាចរណ៍និងអន្តរាគមន៍បានចុះមកសម្របសម្រួលហើយឱ្យជនជាតិឥណ្ឌូណេស៊ីដោះស្រាយជាមួយជនជាតិឥណ្ឌូណេស៊ីដែលជិះរថយន្តបុក បណ្តាលឱ្យរបួសស្រាល និងខូចខាតម៉ូតូ ហើយនាំយកទាំងរថយន្តនិងជនជាតិឥណ្ឌូណេស៊ីនិងស្ត្រីជាសង្សាជនជាតិខ្មែរទៅអធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីនាំយកទៅសាកសួរនិងអនុវត្តន៍តាមច្បាប់ចរាចរណ៍ដែលស្រវឹងបើកបរត្រូវពិន័យតាមច្បាប់ ៕
ចែករំលែកព័តមាននេះ