ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ​ភ្លើងឆេះផ្ទះស្ត្រីមេម៉ាយម្នាក់​អស់ទាំង​ស្រុង

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះផ្ទះស្ត្រីមេម៉ាយម្នាក់​អស់ទាំងស្រុង ខណៈពេលម្ចាស់ផ្ទះ​

ខេត្ត​បន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះផ្ទះស្ត្រីមេម៉ាយម្នាក់​អស់ទាំងស្រុង ខណៈពេលម្ចាស់ផ្ទះ​នៅពេលដែលរវល់ទៅហូបបាយផ្ទៈកូននៅពេលយប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅភូមិ​គោក​ក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

មេឃុំបន្ទាយនាងបានឱ្យដឹង​ថា ម្ចាស់​ផ្ទះរងគ្រោះ​ឈ្មោះ ស៊ិន ហឿន ភេទស្រី អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ។

មេឃុំបានបញ្ជាក់ថា នៅពេលអគ្គីភ័យឆាបឆេះផ្ទះខាងលើ គឺស្ត្រីមេម៉ាយ​ជាម្ចាស់ផ្ទះ​រវល់ទៅហូបបាយផ្ទះ​កូនរបស់គាត់នៅពេលយប់ ស្រាប់តែមាន​អគ្គីភ័យបានឆាបឆេះផ្ទះរបស់គាត់​ និងផ្អើលឆោឡោ​ដល់​អ្នកជិតខាងនាំគ្នាយកទឹកជួយជះ​ពន្លត់ដែរ តែ​មិនរលត់ឡើយ រហូតដល់រថយន្តពន្លត់អគ្គីភ័យ​១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបុរីនិងកម្លាំងមាននគរបាល កងរាជអាវុធហត្ថស្រុករួមសហការជាមួយប្រជាពលរដ្ឋបាញ់ពន្លត់ដែរ ប៉ុន្តែ​ភ្លើងបានឆាបឆេះផ្ទះ ​រួមទាំង​ទ្រព្យសម្បត្តិអស់ទាំងស្រុង ។

មេឃុំបានបញ្ជាក់ថា អគ្គីភ័យឆាបឆេះអាចបង្កដោយភ្លើងចង្ក្រានដាំបាយពេលម្ចាស់មិននៅ ក៏រាល​ដាល​ឆេះផ្ទះឈើប្រក់ស័ង្កសី មានបណ្ដោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រនិងទ្រព្យសម្បត្តិទាំងអស់ ដែលប្រើប្រាស់រថយន្តពន្លត់ងគ្គីភ័យអស់១ឡាន និងកម្លាំងជាង១០នាក់ ។

ជុំវិញករណីខាងលើនេះដែរ លោកមេឃុំបានអំពាវនាវសុំឱ្យបងប្អូនមានការប្រុងប្រយ័ត្ននៅរដូវប្រាំងហួតហែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤នេះ មុនចាកចេញពីផ្ទៈត្រូវមាន​ការប្រុងប្រយ័ត្ន​បិទបារ៉ែតភ្លើង ឬពន្លត់ធូបទាន ឬភ្លើងបង្ក្រានឱ្យអស់ ​មុនចាកចេញទៅដំណើរកម្សាន្តដោយសុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ