ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករត្រៀមខ្លួន! ភ្លៀងកក់ខែ និងរដូវវស្សាឆ្នាំ២០២៦ នឹងមកដល់លឿនជាងឆ្នាំមុន​

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បាតុភូតអាកាសធាតុនៅដើមឆ្នាំ២០២៦ នឹងមានការប្រែប្រួលប្លែក ដោយរដូវវស្សានឹងចាប់ផ្តើមលឿនជាងឆ្នាំ២០២៥។ តាមការព្យាករ បរិមាណទឹកភ្លៀងនៅដើមឆ្នាំនេះនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។…

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី១ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា បាតុភូតអាកាសធាតុនៅដើមឆ្នាំ២០២៦ នឹងមានការប្រែប្រួលប្លែក ដោយរដូវវស្សានឹងចាប់ផ្តើមលឿនជាងឆ្នាំ២០២៥។

តាមការព្យាករ បរិមាណទឹកភ្លៀងនៅដើមឆ្នាំនេះនឹងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ក្នុងនោះ ភ្លៀងកក់ខែត្រូវបានរំពឹងថានឹងចាប់ផ្តើមបង្អុរចុះនៅសប្តាហ៍ទី២ នៃខែមីនា ឆ្នាំ២០២៦។ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ការដាំដុះ ប៉ុន្តែក៏ទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ រដូវវស្សាឆ្នាំ២០២៦ នឹងចាប់ផ្តើមឡើងនៅសប្តាហ៍ទី១ នៃខែឧសភា ដែលជាការចាប់ផ្តើមលឿនជាងឆ្នាំកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានក្រើនរំលឹកថា ជាមួយនឹងការធ្លាក់ភ្លៀងច្រើន និងលឿនបែបនេះ វានឹងនាំមកនូវបាតុភូតធម្មជាតិគួរឱ្យព្រួយបារម្ភមួយចំនួនដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងកើតមានច្រើនក្នុងអំឡុងពេលនេះ។

​ដោយសារស្ថានភាពមេឃភ្លៀងមានភាពប្រែប្រួល និងអាចមានបាតុភូតគ្រោះថ្នាក់កើតឡើងច្រើន ក្រសួងធនធានទឹកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល បង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ ទោះបីជាមានភ្លៀងធ្លាក់ច្រើនក៏ដោយ សូមបន្តប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់រហូតដល់រដូវវស្សាចូលមកដល់ពេញលេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ