ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ រ.លំផ្ទះ និង​ប៉ើ.ង​តូប​ជាច្រើន នៅស្រុក-ក្រុងចំនួន២ជាប់ជាយ​ដែន (មានវីដេអូ)

3 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់បង្កផល​ប៉ះពាល់ក្នុង​ស្រុក-ក្រុង

ខេត្ត​បន្ទាយមានជ័យ ៖ ភ្លៀងកក់ខែលាយឡំដោយខ្យល់កន្ត្រាក់បង្កផល​ប៉ះពាល់ក្នុង​ស្រុក-ក្រុងចំនួន​២ជាប់ជាយដែន បណ្ដាលឱ្យ​រលំផ្ទះ និងតូបជាច្រើនក្នុង​ភោជនីយ៍ដ្ឋានអូរខៃដន ត្រូវបានប៉ើង ​កាលពី​ល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ ។

នៅក្រុងប៉ោយប៉ែតនៅចំណុចអាងអូរខៃដន មាន​ភ្លៀងធ្លាក់​លាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យ​ប៉ើងតូបជាច្រើន​ក្នុង​ភោជនីយដ្ឋានលើទឹក បណ្ដាលឱ្យ​ខូចខាតអស់ស្ទើរទាំងស្រុង ស្ថិតភូមិអូរខៃ​ដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ​ក្រោយហេតុការណ៍បែបនេះកើតឡើង គេ​សង្កេត​ឃើញវត្តមានលោក​គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអន្តរាគមន៍ជួយរុះរើរៀបចំជួសជុលឡើងវិញ ។

នៅស្រុកម៉ាឡៃភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បណ្ដាលឱ្យ​រលំផ្ទះប្រជាពលរដ្ឋ១ខ្នង សង់អំពី​ឈើប្រក់ស័ង្កសី ដែលមានបណ្ដោយ៦ម៉ែត្រ និងទទឹង៤ម៉ែត្រ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមានកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៨៩១ ចុះជួយអន្តរាគមន៍រុះរើ​ និង​សង់ឡើងវិញ។

គួររំលឹកថា ខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃនេះ មានភ្លៀងកក់ខែ មានខ្យល់កន្ត្រាក់ បណ្ដាលឱ្យ​ប៉ះពាល់៣​ស្រុក-ក្រុង និង​ខូចខាតផ្ទះ​សម្បែងជិត៦០ខ្នង ក្នុងនោះ​មានក្រុងសិរីសោភ័ណជាង​៥០​ខ្នងផ្ទះ និងក្រុងប៉ោយប៉ែត មានតូបជាច្រើនក្នុង​​រមណីយដ្ឋាន ត្រូវបានប៉ើង និងស្រុកម៉ាឡៃ រលំផ្ទះ១ខ្នងទាំងស្រុង នៅ​ពេលនេះ អាជ្ញាធរនិងកងកម្លាំងបានចុះជួយអន្តរាគមន៍រុះរើនិងជួសជុលឡើងវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ