ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបើកឡានបុ.ករះចូលផ្ទះអ្នកស្រុកកំពុងដេកលង់លក់ ស្លា.ប់ម្នាក់ និងរបួស៣នាក់

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ជនជាតិចិនម្នាក់​បាន​បើករថយន្តស៊េរីទំនើបបុ.ករះ​ចូលផ្ទះអ្នកស្រុក ដែល

ខេត្ត​បន្ទាយមានជ័យ ៖ ជនជាតិចិនម្នាក់​បាន​បើករថយន្តស៊េរីទំនើបបុ.ករះ​ចូលផ្ទះអ្នកស្រុក ដែលកំពុងដេកលង់លក់ បណ្ដាលឱ្យ​ស្លា.ប់ម្នាក់ និងរបួស៣នាក់​ បង្កការភ្ញាក់ផ្អើលកើតហេតុ​កាលពីវេលា​យប់​រំលងអធ្រាត្រ​ឈាន​ចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង​ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប​មួយគ្រឿងម៉ាក​ឡិចស៊ីស ពាក់ស្លាក​លេខ កម្ពុជា KIM.HY88 បើកបរតាមផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿន ហើយរ៉េចង្កូតបុករះ​ចូលផ្ទះប្រជាពលរដ្ឋដែលកំពុងដេកលង់លក់ បណ្ដាលឱ្យ​ស្លាប់ម្នាក់ និងរបួស​ចំនួន​៣នាក់​។ ចំណែក​ជនជាតិចិនម្នាក់ដែលជា​អ្នកបើកបរសន្លប់ស្តូកស្តឹង ​រីឯបក្ខពួកជា​ជនជាតិចិនជា​អ្នក​រួមដំណើរ​បាន​គេចខ្លួនបាត់អស់។

ក្រោយកើតមាន​គ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានអ្នក​ស្លា.ប់ម្នាក់ និងរបួស៣នាក់ គេឃើញជនជាតិខ្មែរម្នាក់បានចេញមុខមកការពារជនជាតិចិន​ដែលជា​អ្នកបើកបររថយន្តបង្កដែលសន្លប់ស្តូកស្តឹង និងបាននិយាយថា ​ករណី​គ្រោះថ្នាក់កើតឡើង​បង្កឱ្យ​មានអ្នកស្លា.ប់ និងរបួស និង​ខូច​ខាត​ផ្ទះសម្បែង នឹងទទួលខុសត្រូវទាំងអស់ ។

ពេលកើតហេតុ​​ភ្លាមៗនោះ គេឃើញកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ និង​បានប្រាប់ឱ្យ​ដឹង​ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តមួយគ្រឿង​បុករះចូលក្នុងផ្ទះប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ស្លា.ប់ម្នាក់ និងរបួសធ្ងន់២នាក់ និង​​បណ្តាល​ឱ្យ​ជនជាតិចិនម្នាក់ជាអ្នកបើកបររថយន្តសន្លប់ស្តូកស្តឹង គឺបើកបរក្នុងស្ថានភាពស្រវឹង ទើបបង្កគ្រោះថ្នាក់បែបនេះ​កើតឡើង ។​

ក្រោយ​ពេលកើតហេតុ​ ស.ពជនរងគ្រោះត្រូវបាន​ប្រគល់ជូនសាច់ញាតិយកទៅ​ធ្វើបុណ្យតាមប្រពៃណី​ចំណែក​ជនរងគ្រោះដែលរងរបួស​ត្រូវបានសង្គ្រោះ ​។ ដោយឡែករថយន្តបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ