ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​ហ្វូ​ស៊ី​ល​ដើមឈើ​អាយុ​ជាង​២០០​​លាន​ឆ្នាំ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន រក​ឃើញ​ហ្វូ​ស៊ី​ល​ដើមឈើ នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ដែល​មាន…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន រក​ឃើញ​ហ្វូ​ស៊ី​ល​ដើមឈើ នៅ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ដែល​មាន អាយុកាល​២៥១-៦៥​លាន​ឆ្នាំ​។

ការ​រក​ឃើញ​នេះ គឺ​ក្រោយ​ពី​ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយក ដ្ឋាន សហគមន៍​មូលដ្ឋាន បាន​ចុះ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ដើមឈើ នៅ​ភ្នំស្រួច (​តំបន់​បេតិ កភណ្ឌ ធម្មជាតិ ភ្នំ​ត្បែង​) ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤​។ ដោយ​មានការ​ចូលរួម​ពី អ្នកជំនាញ ព្រះសង្ឃ ឧ​ទ្យា​នុ​រក្ស និស្សិត និង​ប្រជាជន​មួយ​ចំនួន​។

បើ​តាម​លទ្ធផល​ពី​ក្រុម​ស្រាវជ្រាវ​ហ្វូ​ស៊ី​ល បាន​ធ្វើ​កំណាយ​ដី ជម្រៅ​១.៥​ម៉ែត្រ ទទឹង​២​ម៉ែត្រ បណ្តោយ​៦​ម៉ែត្រ រក​ឃើញ​ផូស៊ីល​ឈើ​ប្រវែង​៣.៥​ម៉ែត្រ បំណែក​មែកឈើ​ជា ច្រើន ដែល​នៅ​ជា​ធ្យូង បំណែក​ផូស៊ីល​ស្លឹកឈើ ដែល​កប់​ក្នុង​ស្រទាប់​ថ្មភក់​ជា​ស្រទាប់ ផ្នែក​ខាងលើ នៃ​ភ្នំ​ត្បែង​។ តាម​រយៈ​កំណាយ​អាច​យល់​បាន​ថា ផូស៊ីល​ដើមឈើ​នេះ​អាច​ស្ថិត​នៅ​ស័ក Mesozoic ស​ម័​កាល Jurassic – Cretaceous (251-65​លាន​ឆ្នាំ​)​។

សូម​ជម្រាប​ថា ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហ គមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន នា​រយៈកាល​កន្លង​ទៅ​បាន រក​ឃើញ​ហ្វូ​ស៊ី​ជា​ច្រើន រាប់​ទាំង​ហ្វូ​ស៊ី​ល​សត្វ​សមុទ្រ ហ្វូ​ស៊ី​ល​ឆ្អឹង​, ហ្វូ​ស៊ី​សត្វ​, ហ្វូ​ស៊ី​ល​ត្រី ដែល​មាន​អាយុកាល​រាប់​លាន​ឆ្នាំ​មុន​។

ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន មាន​តួនាទី ចម្បង​សិក្សា ស្រាវជ្រាវ រៀបចំ​ទិន្នន័យ​នានា ពិនិត្យ តាមដាន និង​រាយការណ៍ អំពី​ស្ថានភាព​តំបន់ បេតិកភណ្ឌ ធម្មជាតិ ការពារ អភិរក្ស ទប់ស្កាត់​បទល្មើស ធនធាន​វប្បធម៌ និង​ស្តារ​ធនធាន តំបន់​បេតិកភណ្ឌ ធម្មជាតិ​ឱ្យ មាន​និរន្តរភាព ក៏​ដូច​ជា​ចូលរួម​ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ និង​រួមចំណែក​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​សហគមន៍ ជនជាតិ​ដើម​ភាគតិច ដែល​រស់នៅ​ក្បែរ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ