ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ​.​ក់​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់ ២៤​ម៉ោង​ក្រោយមក​ ជាប់​ខ្នោះ​​បាន​​សម្រេច

4 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អតិ​ត​ទណ្ឌិត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​ទៀត កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ស្ថិត​នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោយ​ពី​ជន​នេះ…

ខេត្តបាត់ដំបង ៖ អតិ​ត​ទណ្ឌិត​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​ទៀត កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ស្ថិត​នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោយ​ពី​ជន​នេះ បាន​ធ្វើ​សកម្មភាព «​ឆក់​យក​ទូរស័ព្ទ​» ពី​នារី​ម្នាក់​បាន​សម្រេច ពេល​នាង​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ។

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ មុត ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើ និង​ជា​អតីត​ទណ្ឌិត​ធ្លាប់​ជាប់គុក​ម្ដង ក្នុង​បទល្មើស «​ចោរកម្ម​» ។

លោក​ថា ជន​នេះ​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ធ្វើ​សកម្មភាព«​ឆក់​យក​ទូរស័ព្ទ​»​ពី​នារី​ម្នាក់​ឈ្មោះ​ថា ស្រី​នុ​ត អាយុ​២៦​ឆ្នាំ ពេល​នាង​កំពុង​ធ្វើ​ដំណើ​តាម​ផ្លូវ ។
កាលពី​វេលា​ម៉ោង​១០​និង​៥៩​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា អតិ​ត​ទណ្ឌិត​ខាងលើ​នេះ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុ​ពី ធ្វើ​សកម្មភាព «​ឆក់​យក​ទូរស័ព្ទ​»​ពី​នារ​រង​គ្រោះ​ខាងលើ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។

ក្រោយ​ឆក់​បាន​សម្រេច ជន​នេះ​បាន​ព្យាយាម​ជិះ​គេចខ្លួន តែ​អ​កុស​ល្យ​សកម្មភាព​ទុ​ច្ច​រិ​ក​របស់​ជនសង្ស័យ ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែល​គេ​បំពាក់​ខាង​មុខ​ផ្ទះ​នៅ​ចំណុច​កើតហេតុ​។ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រូបភាព​ជនសង្ស័យ រហូត​កំណត់​មុខសញ្ញា​បាន លុះ​២៤​ម៉ោង​ក្រោយ ក៏​ត្រូវ​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នេះ​ដល់​ផ្ទះ​តែ​ម្ដង ។

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​បាន​មក​វិញ (​ទូរស័ព្ទ​) និង​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ តាម​គោល​ការ​ណ៏​របស់​លោកស្នងការ​ខេត្ត​។ ពេល​នេះ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​អតិ​ត​ទណ្ឌិត​រូប​នេះ ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ