ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាមិនផ្អើល​ ដំបូងឆេះព្រៃចម្ការស្វាយ​ទេ តែយូរៗទៅ​ឆេះរាល​ជិត​ដល់ផ្ទះ​ពលរដ្ឋ​

4 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ព្រៃ​ចម្ការ​ស្វាយ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ នាំ​គ្នា​ភ័យ​កាច់​មេឃ​ឈើ​មក​ពន្លត់​ជិត​១​ម៉ោង​ទើប​រលត់​វិញ ដែល​ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ព្រៃ​ចម្ការ​ស្វាយ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ នាំ​គ្នា​ភ័យ​កាច់​មេឃ​ឈើ​មក​ពន្លត់​ជិត​១​ម៉ោង​ទើប​រលត់​វិញ ដែល​ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៤​ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ចម្ការ​ស្វាយ​បែប​នេះ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ក្បែរ​នាំ​គ្នា​ភ័យ​ស្លន់​ស្លរ​ទើប​នាំ​គ្នា​កាច់​មេឃ​ឈើ និង​យក​បាវ​ច្រ​លក់​ទឹក​វ៉ៃ និង​ខ្លះ​ទៀត​យក​ធុង​ដងទឹក​ជះ​រយៈពេល​ជិត​១​ម៉ោង​ទើប​រលត់ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ដំបូង​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ចម្កា​ស្វាយ​នេះ​នៅ​ឆ្ងាយ លុះ​ក្រោយមក ស្រាប់តែ​រាលដាល​ឆាបឆេះ​កាន់​ជិត​ដល់​ផ្ទះ​ពលរដ្ឋ ទើប​នាំ​គ្នា​ចាស់​ក្មេង​បាន​ជួយ​គ្នា​ពន្លត់​ដែល​ឆេះ​ព្រៃ​ចម្ការ​ស្វាយ​អស់​ប្រមាណ​ជាង​១​ហិ​កតា ដែល​ជាប់​របង​ផ្ទៈ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ផ្ទះ និង​ច្រើន​គ្រួសារ​ដែរ ។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ចម្ការ​ស្វាយ​នេះ មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៅ​ឡើយ​ទេ អាច​បណ្តាល​មក​ពី​អ្នក​យក​ឃ្មុំ ឬ​ដុត​សំរាម ទើប​បណ្តាល​រាលដាល​ឆាបឆេះ​ព្រៃ​ចម្ការ​ស្វាយ​រាលដាល​ឆេះ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​បែប​នេះ ។

អត្ថបទសរសេរ ដោយ