រុករកជនដៃដល់ជាកូនក្នុងបឹងឈូកច្រើនម៉ោង តែមិនឃើញ ក្រោយកា.ប់ឪពុក ព្រោះតែជួយម្តាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខឹងឪពុកផឹកស្រាស្រវឹងឈ្លោះប្រកែកវាយម្ដាយ កូនប្រុសយកកាំបិតបុ័ងតោដេញ
រាជធានីភ្នំពេញ ៖ ខឹងឪពុកផឹកស្រាស្រវឹងឈ្លោះប្រកែកវាយម្ដាយ កូនប្រុសយកកាំបិតបុ័ងតោដេញ
រាជធានីភ្នំពេញ ៖ ឃើញទិដ្ឋភាពឪពុកផឹកស៊ីស្រវឹងស្រឿងៗឈ្លោះជាមួយម្តាយ និងវាយធ្វើបាបម្ដាយ កូនប្រុសយកកាំបិតបុ័ងតោដេញកា.ប់ឪពុក បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយរត់គេចខ្លួនលោ.តចូលក្នុងបឹងឈូក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិកើតហេតុខាងលើបានឱ្យដឹងថា កូនប្រុសម្នាក់ខាងលើបានប្រើប្រាស់គ្រឿងញៀ.ន ខណៈឪពុកម្ដាយទូន្មានមិនស្ដាប់ និងធ្លាប់បានបញ្ជូនទៅមណ្ឌលកែប្រែចំនួន២ដងរួចមកហើយ លុះត្រឡប់មកវិញនៅតែបន្តប្រើប្រាស់គ្រឿងញៀនដដែល ។
តាមប្រភពខាងលើបានបន្តថា មុនពេលកើតហេតុ ឪពុកបានផឹកស៊ីស្រវឹងស្រាស្រឿងៗក៏បានឈ្លោះប្រកែកគ្នាជាមួយម្ដាយ រួចវា.យម្ដាយផ្ទប់នឹងដី ហើយស្ត្រីជាម្ដាយស្រែកប្រាប់ឱ្យគេឯងជិតខាងជួយ តែគ្មានអ្នកណាហ៊ានជួយនោះទេ ។ បន្ទាប់មកស្រាប់តែកូនរូបនោះឃើញទិដ្ឋភាពឪពុកវាយធ្វើបាបម្ដាយ ក៏ស្រវាស្ទុះទៅចាប់យកកាំបិតបុ័ងតោកាប់ឪពុករបស់ខ្លួនជាច្រើនកាំបិត បណ្ដាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យផ្អើលឈូឆរដល់អ្នកជិតនាំគ្នារត់ទៅជួយព្រោងព្រាត ធ្វើឱ្យកូនប្រុសរូបនោះភ័យស្លន់ស្លោរត់គេចខ្លួនទៅចូលក្នុងបឹងឈូកមួយកន្លែង ។ បន្ទាប់មកប្រជាពលរដ្ឋក្នុងភូមិបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ចំណែកជនរងគ្រោះជាឪពុកត្រូវបានសាច់ញាតិក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជិតកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ដោយកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋានចុះទៅអន្តរាគមន៍រុករកជនដៃដល់ខាងលើជាច្រើនម៉ោង នៅតែរកមិនឃើញដោយសារយប់ងងឹតពិបាកក្នុងរក ពីព្រោះបឹងខាងលើវាធំពេក ទើបខាងកម្លាំងសមត្ថកិច្ចបានដកត្រឡប់ទៅគោលដៅវិញ រង់ចាំព្រឹកស្អែកនឹងធ្វើការស្រាវជ្រាវរកបន្តទៀត ៕
ចែករំលែកព័តមាននេះ