ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោក​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច​ ឡាន​ធំដឹក​ធ្យូង​រាប់​សិប​តោន​​​ឆ្លង​ទៅ​ទឹកដី​វៀតណាមនោះ​

4 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ដែល​តែងតែ​ដឹក​ជញ្ជូន​ធ្យូង​ពេញ​ប្រៀប​តែ​ម្តង​ចេញពី​តំបន់​ទឹកដី​ឃុំ​ស្វាយ​ជ្រះ បំណង​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ជ័យ​ឃ្លាំង ស្ថិត​ក្នុង​ឃុំ​គ្រញូង​សែន​ជ័យ​ស្រុក​ស្នួល ខេត្តក្រចេះ តែ​ទៅ​មុខ​លែង​រួច​ដោយសារ​តែ​រថយន្ត​នោះ​ឡោក​ម៉ាស៊ីន​។ រថយន្ត​ដឹក​ធ្យូង​ហើយ​ឡោក​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច​នេះ គឺ​ត្រូវ​បាន​ក្រុម​អ្នកកាសែត​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តក្រចេះ ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ដែល​តែងតែ​ដឹក​ជញ្ជូន​ធ្យូង​ពេញ​ប្រៀប​តែ​ម្តង​ចេញពី​តំបន់​ទឹកដី​ឃុំ​ស្វាយ​ជ្រះ បំណង​ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ជ័យ​ឃ្លាំង ស្ថិត​ក្នុង​ឃុំ​គ្រញូង​សែន​ជ័យ​ស្រុក​ស្នួល ខេត្តក្រចេះ តែ​ទៅ​មុខ​លែង​រួច​ដោយសារ​តែ​រថយន្ត​នោះ​ឡោក​ម៉ាស៊ីន​។

រថយន្ត​ដឹក​ធ្យូង​ហើយ​ឡោក​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច​នេះ គឺ​ត្រូវ​បាន​ក្រុម​អ្នកកាសែត​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០២៤ ស្ថិត​ត្រង់​ចំណុច​ក្បែរ​រោង​ជាង​ជួសជុល​រថយន្ត ក្នុង​ផ្សា​រកា​បី​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។

តាម​ប្រភព​បាន​បង្ហើប​ថា រថយន្ត​យី​ឌុ​ប​នោះ​តែង​ដឹក​ជញ្ជូន​ធ្យូង​ញឹកញាប់ ដែល​តែង​ប្រមូល​ទិញ​ពី​តំបន់ឡ​ដុត​ធ្យូង​នៅ​ក្ន​ង​ទឹកដី​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​មាន​ម្ចាស់​ជា​ប្រពន្ធ​លោក​នាង ចំរើន នាយទាហាន​ប្រចាំ​ច្រករបៀង​អូរ​លាវ​(D1) ស្ថិត​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។ ប៉ុ​ន្ត​ជួប​សំណាងអាក្រក់​ក៏​ឡោក​ម៉ាស៊ីន​ទៅ​ហើយ ពេល​នេះ​កំពុង​តែ​ឲ្យ​ជាង​ធ្វើកា​ជួសជុល ឯ​ធ្យូង​មាន​រាប់​សិប​តោន​ផ្ទុក​នៅ​លើ​រថយន្ត​នោះ​នៅឡើយ ។

ក្នុង​ហេតុការណ៍​រថយន្ត​ឡោក​ម៉ាស៊ីន​ដែល​មាន​ផ្ទុក​ធ្យូង​រាប់​សឹ​ប​តោន ក៏​មាន​អ្នក​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ដែរ តែ​គេ​ឆ្លើយ​ថា ទីតាំង​នៅ​ក្នុងផ្ទះ​របស់​គេ គឺ​ពិបាក​ធ្វើការ​ណាស់ ។ រីឯ​លោក​ចំរើន​បាន​ប្រាប់​ក្រុម​អ្នកកាសែត​តាម​ទូរស័ព្ទ​ថា រថយន្ត​នោះ​ជា​របស់​ប្រពន្ធ គាត់​ជា​អ្នក​រកស៊ី​មិន​ពាក់ព័ន្ធ​ជាមួយ​គាត់​ទេ ហើយ​ប្រពន្ធ​គាត់​កំពុង​ដោះស្រាយ​ហើយ ។

រហូត​មក​ដល់​បច្ចុប្បន្ន រថយន្ត​នោះ​កំពុង​ស្ថិត​ក្នុង​ការ​ជួសជុល​នៅឡើយ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​មក​ក្បែរ ដើម្បី​ត្រួតពិនិត្យ​នោះ​ទេ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ