ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន៖ មីស៊ីលលឿនជាងសំឡេង និងដ្រូនស.ម្លា.ប់មនុស្ស​នៅក្រុងគៀវ​

17 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ កាលពី​យប់​ថ្ងៃ​ទី​៨ មក​ទី​៩ មក​រា​លើ​អ៊ុយ​ក្រែ​ន ដែល​អាជ្ញាធរ​រាយការណ៍​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​នៅ​ក្រុង​គៀវ និង​ពី​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​បាន​វាយប្រហារ​ទ្រង់ទ្រាយ​ធំ កាលពី​យប់​ថ្ងៃ​ទី​៨ មក​ទី​៩ មក​រា​លើ​អ៊ុយ​ក្រែ​ន ដែល​អាជ្ញាធរ​រាយការណ៍​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​នៅ​ក្រុង​គៀវ និង​ពី​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​នៅ​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​ព្រមាន​កាលពី​យប់​ថ្ងៃ​ទី​៨ មក​រា ពី​គ្រោះថ្នាក់​នៃ​ការ​វាយប្រហារ​ខ្លាំងក្លា​ក្នុង​ពេល​ដ៏​ឆាប់ ក្រោយ​រុ​ស្ស៊ី​បដិសេធ​ផែនការ​អឺរ៉ុប​ដាក់​ពង្រាយ​កងកម្លាំង​ពហុ​ជាតិ​នៅ​អ៊ុយ​ក្រែ​ន ក្រោយ​បញ្ចប់សង្គ្រាម​ជាយថាហេតុ ។

នៅ​ក្រុង​គៀវ អភិបាលក្រុង​នេះ លោក​វី​តា​លី​គ្លី​ត​ស្កូ រៀបរាប់​តាម​តេ​ឡេ​ក្រាម​ពី​អគារ​រស់នៅ​ជា​ច្រើន​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន ហើយ​មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់ និង​១០​នាក់​ទៀត​រង​របួស ។ លោក​ក៏​បញ្ជាក់​ដែរ ពី​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការ​ខូចខាត និង​ការ​ដាច់​ភ្លើង​។ រុ​ស្ស៊ី​វាយប្រហារ​ខ្លាំងក្លា​លើ​ក្រុង​គៀវ ពិសេស​ដោយ​ដ្រូ​ន​បំពាក់​គ្រឿងផ្ទុះ ។

ក្នុង​កម្រិត​ជាតិ​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន បាន​ចេញ​ការ​ប្រកាស​អាសន្ន​គ្រាប់​មី​ស៊ី​ល​ទូ​ទាំង​ប្រទេស ដោយ​លើក​ឡើង​ពី​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក បាញ់​មក​ពី​មូលដ្ឋាន​កា​ស្ពូ​ទី​ន​ឡា ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ខាងកើត​អ៊ុយ​ក្រែ​ន ។ នៅ​ភាគ​ខាងលិច​ប្រទេស​ទីក្រុង LVIV ជា​កម្មវត្ថុ​នៃ​ការ​វាយប្រហារ​នា​ពេល​យប់​ដោយ​គ្រាប់​មី​ស៊ី​ល ។ រួច​នៅ​ក្រុង​អាន​ឌ្រី​វសា​ដូ​វ​យី​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​រង​ការ​ប៉ះពាល់ ។

ការ​វាយប្រហារ​លើ​ក្រុង​LVIV ជាប់​ព្រំដែន​ជាមួយ​ប៉ូ​ឡូញ​ដោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង រត់​ក្នុង​ល្បឿន​ដល់​១៣.០០០​គូ​ឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង ពេល​ដែល​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​សង្ស័យ​ពី​ការ​វាយ​ប្រហារ​ថ្មី ដោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ធុន​ORECHNIK ។ មី​ស៊ី​ល​នោះ បើ​តាម​លោកពូ​ទី​ន​ថា អាច​ហោះហើរ​ក្នុង​ល្បឿន​ដល់​ជាង​១២.០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។

បន្ទាប់់​ពី​កិច្ចព្រមព្រៀង​រវាង​អ៊ុយ​ក្រែ​ន និង​បណ្ដា​សម្ព័ន្ធមិត្ត​អឹ​រ៉ុ​ប ដាក់​ពង្រាយ​កងកម្លាំង​ពហុ​ជាតិ​មួយ​នៅ​អ៊ុយ​ក្រែ​ន​ក្រោយ​ចប់​ជម្លោះ រុ​ស្ស៊ី​បាន​បរិហារ​កាលពី​ថ្ងៃ​ទី​៨ មក​រា ថា នោះ​ជា​គំំ​និ​ត​យោធា​និយម​មួយ ហើយ​ព្រមាន​ថា រាល់​វត្តមាន​យោ​ធាន​បរទេស​នៅ​ប្រទេស​នោះ នឹង​ចាត់ទុកជា​គោលដៅ​វាយប្រហារ​ដោយ​ស្របច្បាប់ ។

ប្រតិកម្ម​ដំបូង​នោះ​របស់​រុ​ស្ស៊ី តាំងពី​មាន​កិច្ចប្រជុំ​កំពូល​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​៦ មក​រា រវាង​ក្រុង​គៀវ និង​បណ្ដា​សម្ព័ន្ធមិត្ត លើ​ការ​ធានា​សន្តិសុខ​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ក្ដី​សង្ឃឹមលើ​ជោគជ័យ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​ដែល​កំពុង​បង្កើន​កាន់តែ​ឃ្លាតឆ្ងាយ ។

អ្នក​ពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា គូសបញ្ជាក់​ថា សេចក្ដីថ្លែងការណ៍​ថ្មី​មាន​ចរិត​យោធា​និយម​នៃ​របស់​ហៅ​ថា ក្រុមចម្រុះ​អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​ជា​ពិសេស បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ក្រុង​គៀវ វា​ពិតជា​អំពើ​នៃ​ស​ង្ក្រា​ម​មួយ​។

ប្រទេស​៤៥ ជា​សមាជិក​ក្រុមចម្រុះ​អ្នក​ស្ម័គ្រចិត្ត ដែល​មាន​ប្រទេស​អឹ​រ៉ុ​ប​ភាគច្រើន បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​៦ មក​រា ដាក់​ពង្រាយ​កងកម្លាំង​ពហុ​ជាតិ​មួយ​នៅ​អ៊ុយ​ក្រែ​ន ហើយ​ចូលរួម​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​គ្នា ក្រោម​ការ​នាំមុខ​របស់​អា​មេ​រិ​ក ក្រោយ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជាមួយ​រុ​ស្ស៊ី ។

បារាំង​និង​អង់គ្លេស​បាន​ចុះហត្ថលេខា​នា​ឱកាស​នោះ លើ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ប្រាប់​ទៅ​អ៊ុយ​ក្រែ​ន​ថា ពួក​គេ​ត្រៀម​ដាក់​ពង្រាយ​កង​ទាហាន​បារាំង​និង​អង់គ្លេស ដើម្បី​ថែរក្សា​សន្តិភាព​ក្នុង​ករណី​មាន​បទ​ឈប់​បាញ់​គ្នា ៕

Ukrainian rescuers conduct a search and rescue work in a heavily damaged residential building following the Russian missile strike in Kyiv on June 17, 2025, amid the Russian invasion of Ukraine. Russian airstrikes on Ukraine’s capital Kyiv early on June 17, killed at least one person — a US citizen — with 16 more injured, the city’s mayor said. (Photo by Genya SAVILOV / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ