ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មា​.​ន់​.​កាំ​.​ភ្លើ​.​ង​.​បា​.​ញ់​០៦​គ្រា.ប់​ទម្លាយ​ទ្វារផ្ទះ​​ សង្ស័យ​​ទុកជា​ការ​​ព្រមាន​

4 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ខ្មាន់​កាំភ្លើងខ្លី​បាន​បាញ់​រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយ​កន្លែង​នៅ​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ មីនា នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ…

ខេត្តបាត់ដំបង ៖ ខ្មាន់​កាំភ្លើងខ្លី​បាន​បាញ់​រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយ​កន្លែង​នៅ​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ មីនា នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​គេ​សន្និដ្ឋាន​បឋម​អាច​ជា​ការ​បាញ់​ព្រមាន​ជន​រង​គ្រោះ ដែល​ផ្ដើម​ចេញពី​រឿង​គំនុំ​អ្វីមួយ​រវាង​ខ្មាន់កាំភ្លើង​ជាមួយនឹង​ម្ចាស់ផ្ទះ ។

ម្ចាស់ផ្ទះ​ដែល​រង​ការ​បាញ់​ព្រមាន​នេះ​ឈ្មោះ​កែវ ឌាំ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មានមុខ​របរ​លក់​ទូរស័ព្ទ និង គ្រឿងអគ្គិសនី ស្ថិត​នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ ។ បើ​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​រះ​ទៅ​លើ​ទ្វារផ្ទះ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ត្រូវ​ធ្លុះធ្លាយ​ចំនួន​០៦​កន្លែង ហើយ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ក្បាល​គ្រាប់​ចំនួន​០៣​គ្រាប់ តែ​រក​មិនឃើញ​សម្បក​គ្រាប់​ទេ ។

លោក កែវ ឌាំ​ង ដែល​ជា​ម្ចាស់ផ្ទះ និង​ជា​ជន​រង​គ្រោះ​ក្នុង​ករណី​បាញ់ប្រហារ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សំដី​ថា ការ​បាញ់​រះ​លើ​ទ្វារផ្ទះ​គាត់​នោះ គាត់​មិន​បានដឹង​ភ្លាម​ៗ​ទេ ហើយ​ក៏​មិន​ឮ​ស្នូរ​ផ្ទុះអាវុធ​ដែរ ព្រោះ​គាត់​និង​ក្រុម​គ្រួ​សារបាន​ដេក​នៅ​ក្នុង​បន្ទប់ ។ គាត់​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ពេល​គាត់​ងើប​ចេញ​មក​បើកទ្វារ​ផ្ទះ ទើប​គាត់​ដឹង​ដោយសារ​ឃើញ​ស្នាម​ធ្លុះធ្លាយ​ទ្វារ ដែល​គាត់​គិត​ថា ជា​ស្លាកស្នាម​គ្រាប់កាំភ្លើង ហើយ​គាត់​ក៏​បាន​ផ្ដល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​ត្រូ​ត​ពិនិត្យ ។

ជន​រង​គ្រោះ​បាន​លើក​ឡើង​បែប​ស្រពិចស្រពិល​ថា នៅ​ម៉ោងជាង​១​រំលង​អធ្រាត្រ គាត់​បានឮ​សម្លេង​ដែរ តែ​ដូច​សម្លេង​គាស់​ជញ្ជាំង តែ​គាត់​មិន​ចាប់អារម្មណ៍​ទេ ។ លុះ​ព្រឹក​ឡើង​ពេល​គាត់​ចេញ​មក​បើកទ្វារ ទើប​ឃើញ​មាន​ស្នាម​គ្រាប់កាំភ្លើង​បែប​នេះ ។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ស្លាកស្នាម ដែល​រង​ការ​បាញ់ប្រហារ ។ មន្ត្រី​បច្ចេកទេស​ដែល​បាន​ពី​និត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​បឋម​ថា គេ​រក​ឃើញ​ស្នាម​គ្រាប់កាំភ្លើង​បាញ់​ទម្លុះ​ទ្វារ​ចំនួន​០៦​កន្លែង ហើយ​បាន​រក​ឃើញ​ក្បាល​គ្រាប់​ចំនួន​០៣​គ្រាប់ តែ​រក​មិនឃើញ​សម្បក​គ្រាប់​ទេ ។

មន្ត្រី​ជំនាញ​បាន​វាយតម្លៃ​បឋម​ថា បើ​តាម​ការ​ពិនិត្យ​លើ​ក្បាល​គ្រាប់​ដែល​រក​ឃើញ និង​យោង​ទៅ​លើ​ការ​រក​មិនឃើញ​មាន​បន្សល់​ទុក​សម្បក​គ្រាប់​នៅ​កន្លែង​កើតហេតុ​មួយ​គ្រាប់​ណា​សោះ​នេះ គេ​សង្ស័យ​ខ្មាន់កាំភ្លើង​ប្រើប្រាស​អាវុធ​ខ្លី​ធុន «​រ៉ូ​ឡូ​» ដែល​មួយ​បង់​មាន​ចំនួន​០៦​គ្រាប់ ។ អាវុធ​ប្រភេទ​នេះ​បាញ់​ហើយ មិន​បន្សល់​ទុក​សម្បក​កា​ទុ​ស្ស​ទេ (​សម្បក​គ្រាប់​) តែ​អាច​រក​ឃើញ​ក្បាល​គ្រាប់ បើ​បាញ់​បុកដី ឬ​បាញ់​ត្រូវ​វត្ថុ​រឹង ។ ប៉ុន្តែ​យ៉ាងណា មន្ត្រី​បច្ចេកទេស​កំពុងធ្វើការ​ត្រូ​ត​ពិនិត្យ​លើ​ស្លាក​ស្នាម និង​វិភាគ​លើ​វត្ថុ​តាង​ដែល​រក​ឃើញ​នៅ​កន្លែង​កើតហេតុ ។

ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លុះទម្លាយ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​ខាងលើ​នេះ ដែល​មើលទៅ​ជា​ការ​បាញ់​ព្រមាន ឬ​បែប​បាញ់​គំរាម​នេះ គេ​មិន​ទាន់​ទ​ទូល​បានការ​បកស្រាយ​យ៉ាងណា​ពី​ជន​រង​គ្រោះ​នៅឡើយ​ទេ ខណៈ​ដែល​សមត្ថកិច្ច​បាន និង​កំពុង​សួរនាំ​ជន​រង​គ្រោះ​នៅ​អធិការ​ក្រុង​បាត់ដំបង ។ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដែល​បាន​សួរនាំ​ជន​រង​គ្រោះ​ដំបូង​បាន​ដាក់​ការ​សង្ស័យ​ថា ករណី​ជន​មិន​ស្គាល់​មុខ​បាញ់​រះ​ទៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​នេះ អាច​ផ្ដើម​ចេញពី​រឿង​«​គំនុំ​» ។

ហើយ​ការ​បាញ់​ទម្លុះ​ទ្វារផ្ទះ​នេះ បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង អាច​ជា​ការ​បាញ់​ព្រមាន ឬ​ជា​ការ​បាញ់​គំរាម​ជន​រង​គ្រោះ​ក្នុង​រឿង​អ្វីមួយ ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​មាន​វិវាទ​ជាមួយ​គ្នា​កន្លង​មក ។ យ៉ាងណា ពេល​នេះ សមត្ថកិច្ច​កំពុង​សួរនាំ​ជន​រង​គ្រោះ និង​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដែល​ជា​ខ្មាន់កាំភ្លើង​នោះ​ហើយ ៕

អត្ថបទសរសេរ ដោយ