ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​រលំ​ជញ្ជាំង​បេតុង សង្កត់​ជាង​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជញ្ជាំង​បន្ទប់ក្រោមដី ដែល​ទើបតែ​សាងសង់ នៅ​ក្នុង​ការដ្ឋាន​សាងសង់​វីឡា​មួយ​កន្លែង បាន​បាក់​រលំ​សង្កត់​ក្រុម​ជាង​បិទ​កៅស៊ូ​ការពារ​ជម្រាប​ទឹក បណ្តាល​អោយ​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល ចំនួន​២​នាក់ ខណៈ​ពេល…

រាជធានី​ភ្នំពេញ ៖ ជញ្ជាំង​បន្ទប់ក្រោមដី ដែល​ទើបតែ​សាងសង់ នៅ​ក្នុង​ការដ្ឋាន​សាងសង់​វីឡា​មួយ​កន្លែង បាន​បាក់​រលំ​សង្កត់​ក្រុម​ជាង​បិទ​កៅស៊ូ​ការពារ​ជម្រាប​ទឹក បណ្តាល​អោយ​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ស្រាល ចំនួន​២​នាក់ ខណៈ​ពេល គ្រឿងចក្រ​បាន​រុញ​ខ្សាច់​ចូល ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្នុង​ការដ្ឋាន​សាងសង់​ផ្ទះ​វីឡា​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ធ្លក់ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ម្ចាស់ ឈ្មោះ អ៊ិ​ន វិជ្ជា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​១៩២ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ ដែល​ជញ្ជាំង​បេតុង (​ឥដ្ឋ​២០) បាក់​សង្កត់​ស្លា​.​ប់ មានឈ្មោះ ចឹក ច​ន្ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន V.R មាន​ទីលំនៅ​ក្នុងភូមិ​សំបូរ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

ចំណែកឯ អ្នក​រង​របួស ទី​១. ឈ្មោះ ខន ខឿន ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ និង​ទី​២. ឈ្មោះ ខ្លី ចាន់ ភេទ​ប្រុស ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ជាបឋម​ថា ជញ្ជាំង​ដែល​បាក់​រលំ​សង្កត់ បណ្តាល​អោយ​ស្លា​.​ប់​ជាង គឺ​១​ផ្ទាំង ទំហំ ប្រមាណ​៨​ម៉ែត្រ គុណ​នឹង​៣​ម៉ែត្រ នៃ​បន្ទប់ក្រោមដី ទំហំ​៥​ម៉ែត្រ គុណ​៨​ម៉ែត្រ និង​ជម្រៅ​៣​ម៉ែត្រ ។

តាម​ច្បាប់​អនុញ្ញាត​ ដែល​ចេញ​ដោយមន្ត្រី​ខណ្ឌ​ព្រែក​ព្នៅ បានបង្ហាញ​ថា ការដ្ឋាន​នោះ បាន​សាងសង់​វីឡា​ទំហំ ​១៨​ម៉ែត្រ​គុណ​ ១៣​ម៉ែត្រ​ ដោយ​ចាក់​ប្លង់​សេ​ ២​សន្លឹក ហើយ​បាន​ដំណើរការ​សាងសង់ ទើបតែ​បាន​គ្រឹះ និង​បន្ទប់​ក្រោមដី មិន​ទាន់​រួចរាល់​ផង ​ដែល​ខ្លះ​អះអាង​ថា ជា​អាង​ស្តុ​ក​ទឹក ។

តាម​ព័ត៌មាន​អោយ​ដឹងបន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជាង​ចំនួន​៤​នាក់ បាន​នាំ​គ្នា ទៅ​បិទ​កៅស៊ូការពារជម្រាប​ទឹក នៃ​បន្ទប់ក្រោមដី ដោយ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ស្ថិត​នៅ​ក្នុង​បន្ទប់ និង​ម្នាក់ ​នៅ​ផ្នែក​ខាងលើ ខណៈនោះ គ្រឿងចក្រ បាន​ឈូស​ខ្សាច់ រុញ​ចូល​ប្រឡោះ​ជញ្ជ្រាំង ដែល​គេ​អះអាង​ថា សង​គ្មាន​លក្ខណៈ​បច្ចេកទេស ដោយ​ពុំ​បាន​ចាក់ ជើង​សរសរ និង​ក្រ​វ៉ា​ត់​ជុំវិញ​នោះ ស្រាប់តែ​ជញ្ជាំង​បាន​បាក់​រលំ​១​ផ្ទាំង​ផ្នែក​ខាងលិច សង្កត់​លើ​ក្រុម​ជាង បិទ​កៅស៊ូ​ជម្រាប​ទឹក ចំនួន​៣​នាក់ ភ្លាម​ៗ​ត្រូវ​បាន​ក្រុម​ជាង​ដូច​គ្នា នាំ​គ្នា​ជួយ​គាស់កកាយ​ដីខ្សាច់ យក​ជន​រង​គ្រោះ តែ​ជា​អកុសល ជាង​ម្នាក់ បាន​ស្លា​.​ប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ តេ​ជោ ហ៊ុន សែន ។

នៅ​រសៀល​នោះ កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ រួច​ក៍បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ