ត្រឹម១សប្តាហ៍! ពលករ២៤៣នាក់ធ្វើការខុសច្បាប់ ត្រូវថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រយៈពេល៧ថ្ងៃ ភាគីថៃចាប់បញ្ជូនពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ ៖ រយៈពេល៧ថ្ងៃ ភាគីថៃចាប់បញ្ជូនពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ
ខេត្តបន្ទាយមានជ័យ ៖ រយៈពេល៧ថ្ងៃ ភាគីថៃចាប់បញ្ជូនពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃមានចំនួន២៤៣នាក់ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា នៅអំឡុងរយៈពេល៧ថ្ងៃ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរដែលធ្វើការងារខុសច្បាប់នៅប្រទេសថៃមានចំនួន២៤៣នាក់ (ស្រី៥០នាក់) និងក្មេងចំនួន៨នាក់ដែលអាជ្ញាធរកម្ពុជាទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ។
លោកបានបញ្ជាក់ថា ក្រោយពេលអាជ្ញាធរកម្ពុជាទទួលពលករខ្មែរដែលភាគីថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន២៤៣នាក់ ។
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ទទួលចំនួន៥នាក់ ស្រី២នាក់
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ទទួលចំនួន៣២នាក់ ស្រី១៧នាក់ ក្មេង១នាក់
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទទួលបានចំនួន៧៥នាក់ ស្រី២៦នាក់ ក្មេង២នាក់
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ទទួលបានចំនួន២៥នាក់ ស្រី៧នាក់ ក្មេង២នាក់
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ទទួលបានចំនួន៤២នាក់ ស្រី១១នាក់ ក្មេង១នាក់
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ទទួលបានចំនួន៣៩នាក់
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ទទួលបានចំនួន២៥នាក់ ស្រី៧នាក់ ក្មេង២នាក់ ។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា ក្រោយទទួលពលករខ្មែរដែលភាគីថៃចាប់បញ្ជូនបានប្រាប់ថាពួកគាត់ទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃទៅតាមរយៈមេខ្យល់ខ្មែរជូនដល់ព្រំដែនហើយមេខ្យល់ថៃបញ្ជូនបន្តទៅរកការងារធ្វើក្នុងម្នាក់ត្រូវមេខ្យល់យកតម្លៃ៦,០០០បាតភាគច្រើនទៅធ្វើការងារសំណង់ប្រទេសថៃហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ