ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុង​រក​មុខ​អ្នក​កា.ច់​បំផ្លាញ​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​ដងផ្លូវ​អស់​០៩​ដើម​​ក្នុង​ទឹកដី​ឃុំ​ស្នឹង​​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បង្គោល​ភ្លើង​សូ​ឡា​ដែល​ជា​អំណោយ​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន ដែល​ដាក់​ពង្រាយ​បំភ្លឺ​តាម​ដងផ្លូវយ៉ាងតិច​០៩​ដើម​ក្នុង​ចំណោម​ជាង​១៥០​ដើម ត្រូវ​ក្រុម​ជន​អន្ធពាល​កាច់​​បំបាក់​វាយ​កម្ទេច​​ចោល ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​វេលា​រំលងអ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី២៦ មី​នា នៅ​លើ​ដងផ្លូវ​កៅស៊ូ​ក្នុង​ចន្លោះ​ទឹកដី​ភូមិ​សំបួរមាស ឃុំ​ស្នឹង…

ខេត្តបាត់ដំបង ​៖ បង្គោល​ភ្លើង​សូ​ឡា​ដែល​ជា​អំណោយ​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន ដែល​ដាក់​ពង្រាយ​បំភ្លឺ​តាម​ដងផ្លូវយ៉ាងតិច​០៩​ដើម​ក្នុង​ចំណោម​ជាង​១៥០​ដើម ត្រូវ​ក្រុម​ជន​អន្ធពាល​កាច់​​បំបាក់​វាយ​កម្ទេច​​ចោល ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​វេលា​រំលងអ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី២៦ មី​នា នៅ​លើ​ដងផ្លូវ​កៅស៊ូ​ក្នុង​ចន្លោះ​ទឹកដី​ភូមិ​សំបួរមាស ឃុំ​ស្នឹង ដល់​ព្រំប្រទល់​ទឹកដី ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់​។

លោក នាង ណាត អនុ​ភូមិ​សំបួរមាសបាន​ឲ្យ​ដឹង​ថា បង្គោល​ភ្លើង​សូ​ឡា​ចំនួន​០៩​ដើម ត្រូវ​ជន​អន្ធ​ពាល​កាច់​បំបាក់​ត្រឹម​​គល់ រួច​វាយ​កម្ទេច​អំ​ពូ​ល​ចោល ​។ បង្គោល​ភ្លើង​ដែល​រង​ការ​ខូចខាត​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ចុង​ខាងត្បូង នៃ​ភូមិ​សំបួរមាស លើ​កំណាត់​ផ្លូវ​ឆ្ពោះទៅ​កាន់​ទឹកដី ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់​។

លោក​អនុ​ភូមិ​បាន​ប្រាប់​ថា លោក​និង​កម្លាំង​ប្រជា​ការពារ​ភូមិ តែង​រួម​គ្នា​ចេញ​ល្បាត​ពេល​យប់ នៅ​តាម​ដងផ្លូវ​នោះ ហើយ​ជា​រឿយ​ៗ តែង​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​នាំ​គ្នា​បង្ហោះ​ម៉ូតូ​លើ​ដងផ្លូវ ឬ ពេល​ខ្លះ​ពួក​គេ​ប្រមូលផ្ដុំ​គ្នា ដែល​យើង​សង្ស័យ​ថា ពួក​គេ​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស​ថ្នាំ​ញៀន​ទៀត​
ផង​។ លោក នាង ណាត បាន​បញ្ជាក់​ថា ការ​ប្រមូលផ្ដុំ​គ្នា និងការ​បង្ហោះ​ម៉ូតូ​របស់​ក្រុម​ក្មេង​ទំនើង​នេះ ភាគច្រើន​ពួក​គេ​ធ្វើ​សកម្មភាព​ចាប់ពី​ម៉ោង​៨​យប់​ឡើង​ទៅ​។

ព្រោះ​នៅ​លើ​កំណាត់​ផ្លូវ​នោះ ​មាន​សភាព​ស្ថា​ត់ មិន​មាន​អ្នក​ភូមិ​រស់នៅ ហើយ​មិនសូវ​មាន​អ្នក​ដំណើរ​ឆ្លងកាត់​ទៀត​។ ប៉ុន្តែ​នៅ​ពេល​លោក ​និង​កម្លាំង​ប្រជា​ការពារ ខកខាន​ចេញ​ល្បាត​ប៉ុន្មាន​យប់​ចិ​ង​ក្រោយ​នេះ ស្រាប់តែ​មានរឿង​ជន​អន្ធពាល​លួច​កាច់​បង្គោល​ភ្លើង​សូ​ឡា​បំផ្លាញ​ចោល​តែ​ម្ដង​។

លោក​អនុ​ភូមិ​បាន​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា «​ខ្ញុំ​សង្ស័យ​ទៅ​លើ​ក្រុម​ក្មេង​ទំនើង ជា​អ្នក​បំភ្លេច​បំផ្លាញ​បង្គោល​សូ​ឡា​ខាងលើ​នេះ​។ ជា​ពិសេស​ ក្រុម​ក្មេង​ទំនើង ដែល​តែង​ប្រមូលផ្ដុំ​គ្នា​នៅ​តំបន់​នោះ ប្រើប្រាស​ថ្នាំ​ញៀន​តែ​ម្ដង​»​។ កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​ស្រេង សុខា អភិបាលស្រុក​បាណ​ន់​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី ២៦ មី​នា ពាក់ព័ន្ធ​នឹង​ជន​អន្ធពាល​វាយ​កំទេច​បង្គោល​សូ​ឡា​ខាងលើ​នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​។

​ដោយឡែក​ លោក សំ វី​រៈ អធិការ​ស្រុក​បាណ​ន់បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​លោក បាន​និង​កំពុង​ចុះ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​។ លោក អធិការ​បាន​ប្រាប់​ថា បើ​តាម​ការ​ស្រាវជ្រាវ​បឋម ជន​ប្រព្រឹត្ត​អាច​មាន​ពីរ​ក្រុម ដែល​សុទ្ធ​សឹង​ជា​ក្រុម​ក្មេង​ទំនើង ហើយ​កម្លាំង​ជំនាញ​កំពុងធ្វើការ​យ៉ាង​​សកម្ម​លើ​ករណី​នេះ​។

​គួ​ររំលឹក​ផង​ដែរ​ចំពោះ​ករណី​នេះ​ថា កាលពី​ឆ្នាំ​២០២៣កន្លង​ទៅ ​មុន​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិ​ទី​០៧ ក៏​មាន​ជន​អន្ធពាល​ជិះ​រថយន្ត​ដើរ​ដក​បំផ្លាញ​ចោល​នូវ​ទង់ជាតិ និងទង់បក្ស​នយោបាយ ដែល​បំពាក់​តាម​បង្គោល​ភ្លើង​សូ​ឡា​នេះ​ផង​ដែរ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ក្នុង​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់​។ ប៉ុន្តែ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន ហាក់​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​បំភ្លេច​បំផ្លាញ​នេះ ហើយ​ក៏​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច ឬអាជ្ញាធរ​មូលដ្ឋាន​ចុះ​សួរនាំ​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ប្រទះ​ឃើញ​សកម្មភាព​ជន​អន្ធពាល​នេះ​ដែរ​។

លុះ​មក​ដល់​ពេល​នេះ ក្រុម​ជនពាល​បាន​ឈាន​ដល់​ការ​កាច់​បង្គោល​ភ្លើង​សូ​ឡា និងវាយ​កំទេច​
អំ​ពូ​ល​ភ្លើង​ចោល​គ្មាន​សល់​ជា​ថ្មី នៅ​លើ​ទឹកដី​អាណាចក្រ ឃុំ​ស្នឹង​ដដែល​ទៀត​។ ជុំវិញ​ករណី​ជន​មិន​ស្កាល់​មុខ​កាច់​បំផ្លាញ​បង្គោល​សូ​ឡា​០៩​ដើម​ជា​ថ្មី​ខាងលើ​នេះ បើ​តាម​លោក នាង ណាត អនុ​ភូមិ​សំបួរមាស បាន​និយាយ​ថា បង្គោល​ភ្លើង​សូ​ឡា​ចំនួន​០៩​ដើម ដែល​ត្រូវ​ជន​មិន​ស្គាល​មុខ​កាច់​កំទេច​ចោល​នោះ ជា​អំណោយ​របស់​ក្រុមការងារ​គណៈបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​ស្នឹង ជួយ​ឧបត្ថម្ភ​ដើម្បី​បំពាក់​បំភ្លឺ​តាម​ដងផ្លូវ​។

លោកអនុ​ភូមិ​បាន​បញ្ជាក់​ថា កាលនោះ​ក្រុមការងារ​បក្ស បាន​ជួយ​ឧបត្ថម្ភ បង្គោល​ភ្លើង និង អំ​ពូ​ល​សូ​ឡា សរុប​ចំនួន​១៥៤​ដើម ដាក់​ពង្រាយ​នៅ​តាម​ដងផ្លូវ​ពី​ទឹកដី​ឃុំ​ស្នឹង ដល់​ព្រំប្រទល់ ទឹកដី​ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ និង មួយ​ចំនួន​បំពាក់​តាម​ផ្លូវ​ចូល​ក្នុងភូមិ​សំបួរមាស​ ។

លោក​បន្ថែម​ថា បង្គោល​ភ្លើង​សូ​ឡា​ទាំងនេះ បាន​បំពាក់​តាម​ដងផ្លូវ​នានា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០២៣ មុន​ពេល​បោះ​ឆ្នាំ តែ​ពេល​នេះ​ត្រូវ​ជន​អន្ធពាល​កាច់​បំបាក់ វាយ​អំ​ពូ​ល​កំទេច​ចោល​យ៉ាង​ព្រហើន​បំផុត​។ ហើយ​លោក​រំពឹង​ថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​នឹង​អាច​វែកមុខ​ជន​ប្រព្រឹត្ត​យក​ទៅ​ផ្តន្ទាទោស​ជា​មិន​ខាន​៕ ​

អត្ថបទសរសេរ ដោយ