ខេត្តស្វាយរៀង ៖ បុរសអ្នកបើកបររថយន្តធុនយក្សប្រភេទវ៉េអងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមូលហេតុបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ កើតឡើងនៅវេលាម៉ោង ០៦និង០៥នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រវាងរថយន្តប្រភេទវ៉េអង និងរថយន្តកុងតៃន័រនៅលើកំណាត់ផ្លូវជាតិលេខ០១ ត្រង់ចំណុចKm លេខ១២៥/១២៦ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស ពាក់ស្លាកលេខកំពង់ចាម3A 6781 សើមីរ៉ឺម៉ក់ ពាក់ផ្លាកលេខព្រៃវែង4A 0014 អ្នកបើកបរដោយឈ្មោះ ឃុត សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ជ្រៃស៊ីម៉ា ឃុំជាខ្លាំង ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង បើកបរពីលិចទៅកើត មានល្បឿនលឿនក្នុងស្ថានភាពស្រវឹង បានបុកគូទ រថយន្តកុងតៃន័រ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់/ក្រហម ពាក់ផ្លាក់លេខភ្នំពេញ3A -5077 រ៉ុមក់ ពាក់ផ្លាក់លេខភ្នំពេញ 4A -8155ចំពីក្រោយពេញទំហឹង បណ្តាលឲ្យជនបង្ករងបួសស្រាលចំណែករថយន្តខូចខ្ទេចផ្នែកខាងមុខទាំងស្រុង។

ចំណែកអ្នកបើកបររថយន្តកុងតឺន័រត្រូវគេបុកគូដឈ្មោះ កែន សុខលៀប ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ គ្មានរបួសទេ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យនិងវាស់ជាតិអាកុលរួចមក សមត្ថកិច្ចបានបញ្ជូនខ្លួនជនល្មើសច្បាប់ចរាចរណ៍ដែលរងរបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។






ចែករំលែកព័តមាននេះ