ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​​ក្រុម​ចោរ​ដៃ​ស្អិត​​៥​នាក់ ​ក្រោយធ្វើ​សកម្មភាព​​ឆ.ក់​​យ៉ាងគគ្លើនទាំងព្រឹក​

1 ខែ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង​ ៖ ក្រុម​ចោរ​ដៃ​ស្អិត (​ចោរឆក់​) ដែល​មាន​បក្សពួក​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី២៣ មីនា…

ខេត្ត​បាត់ដំបង​ ៖ ក្រុម​ចោរ​ដៃ​ស្អិត (​ចោរឆក់​) ដែល​មាន​បក្សពួក​ចំនួន​០៥​នាក់ ត្រូវ​បាន​កម្លាំង​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី២៣ មីនា នៅ​ចំណុច​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ក្រោយ​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​ម្នាក់​បាន​ស​ម្រេ​ចនៅ​​ពេល​ព្រឹក​។

តាម​រយៈ​របាយ​ការ​ណ៍ការ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលបាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដៃ​ស្អិត​ទាំង​០៥​នាក់​នោះ ​មាន ១-ឈ្មោះ បូ​រ៉ា សុ​វ​ណ្ណា ហៅ វ៉ា​ន់ អាយុ​៣០​ឆ្នាំ (​អ្នក​ឌុ​ប​ធ្វើ​សកម្មភាព​) ២-ឈ្មោះ អ៊ុ​ន សុភាព អាយុ​២៧​ឆ្នាំ (​អ្នក​ធ្វើ​សកម្មភាព​ឆក់​) ៣-ឈ្មោះ ខុស រតនា ហៅ ប៉ោង អាយុ​៣៣​ឆ្នាំ ៤-ឈ្មោះ រ័​ត្ន ដា​រ៉ូ អាយុ​៣៣​ឆ្នាំ និង៥-ឈ្មោះ ឈិ​ន ជី​វ័​ន្ត អាយុ​២៥​ឆ្នាំ (​ពួក​គេ​០៣​នាក់​នេះ ជា​អ្នក​យក​ទូរស័ព្ទ​ដែល​ឆក់​បាន​យក​ទៅ​លក់​) ​។

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួល​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​០៥​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ទាំង​កណ្ដាល​យប់ ក្រោយ​ពី​ពួក​គេ​រួមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​«​ឆក់​កាបូប​» អ្នកដំណើរ​នៅ​ពេល​ព្រឹក នៃ​ថ្ងៃ​កើតហេតុ​។

លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​ទាំង​០៥​នាក់​នេះ មាន​០២​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ផ្ទាល់ រីឯ​០៣​នាក់​ទៀត​ជា​អ្នក​យក​ផល​ចោរកម្ម (​ទូរស័ព្ទ​) ទៅ​លក់ តែ​ត្រូវ​បាន​ដកហូត​យក​មក​វិញ​។ លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​សាវតា​ក្រុម​ជនសង្ស័យ​នេះ មាន​០២​នាក់ ដែល​ជិះ​ធ្វើ​សកម្មភាព​ផ្ទាល់​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​ដោយសារ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» មិន​ព្រម​រាងចាល​។

នៅ​ចំពោះ​សមត្ថកិច្ច ជន​ដៃដល់​ឈ្មោះ បូ​រ៉ា សុ​វ​ណ្ណា ហៅ វ៉ា​ន់ ធ្លាប់​ជាប់គុក​ចំនួន​០៤​ដង រាប់​ទាំង​លើក​នេះ​ម្ដងទៀត​ចំនួន​០៥​ដង​។ ដោយឡែក ឈ្មោះ អ៊ុ​ន សុភាព ធ្លាប់​ជាប់គុក​ចំនួន​០២​ដង រាប់​ទាំង​លើក​នេះ​ម្ដងទៀត​គឺ​ចំនួន​០៣​ដង​ហើយ តែ​ពួក​គេ​មិន​ព្រម​រាងចាល​ឡើយ ពេល​ចេញពី​គុក ពួក​គេ​នៅ​តែ​ចាប់​យក​អាជីព​ធ្វើ​ចោរ​ដដែល​»​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី ២៣ មីនា ជន​ដៃដល់​០២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុ​ពី​តាម ​«​ឆក់​យក​កាបូប​» ពី​ស្ត្រី​ម្នាក់​ត្រង់​ចំណុច​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​។ ជន​រង​គ្រោះ​ឈ្មោះ ហៃ ជូ ស្រី​អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​អួរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

ជន​រង​គ្រោះត្រូវ​ជន​ដៃដល់​«​ឆក​យក​កាបូប​» ស្ពាយ​បាន​សម្រេច រួច​ក្រុម​ចោរ​បាន​ជិះ​ម៉ូ​យូ​គេចខ្លួន​បាត់​ស្រ​មោល​ភ្លាម​ៗ​តែ​ម្ដង​។ បើ​តាម​ជន​រង​គ្រោះបាន​ប្រាប់​ថា ទ្រព្យសម្បត្តិ ដែល​បាត់​ទៅ​ជាមួយ​កាបូបស្ពាយ​នោះ​មាន ប្រាក់​ខ្មែរ​ចំនួន​៦០​ម៉ឺន​រៀល និងទូរស័ព្ទ​ចំនួន​០២​គ្រឿង​។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា នៅ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​មក​វិញ​តែ​ទូរស័ព្ទ​០២​គ្រឿង និង កាបូប តែ​ប្រាក់​របស់​ជន​រង​គ្រោះ ត្រូវ​ក្រុម​ជន​ដៃដល់​ចែក​គ្នា​ចាយ​អស់​គ្មាន​សល់​មួយ​សេន​ទេ​។ ពេល​នេះ ​លោកស្នងការ បាន​បញ្ជា​ឲ្យ​ប្រគល់​វត្ថុ​តាង​ដែល​ដកហូត​បាន​ជូន​ជន​រង​គ្រោះ​វិញ រីឯ​ជនសង្ស័យ មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ​​

អត្ថបទសរសេរ ដោយ