ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ស​ប្តា​ហ៍​ ​​តាម​ប្រមាញ់​ចា.ប់​បាន​វៀត​​​ណាម​​៩​នាក់​​ករណីជួញដូរ​​​គ្រឿ.ងញៀ.ន

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​ការិយាល័យ​នគ​របាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាលខេត្តស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ន​បាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿងញៀន ជនជាតិ​វៀតណាម ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ បើគិត​រយៈពេល​០១​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៣​ មី​នា…

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​ការិយាល័យ​នគ​របាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល
ខេត្តស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ន​បាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿងញៀន ជនជាតិ​វៀតណាម ចំនួន​០២​កន្លែង​ផ្សេង​គ្នា​ បើគិត​រយៈពេល​០១​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៣​ មី​នា ដល់​ថ្ងៃ​ទី​២០ មីនា ២០២៤ ទើប​បង្ក្រាប និង​ចាប់ខ្លួនជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ចំនួន​០៩​នាក់ (ស្រី​០១​នាក់) រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​និង​អាវុធ​ខ្លី​០១​ដើម​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជនសង្ស័យជាជនជាតិ​វៀតណាម​០៩​នាក់​ន គឺ​ទាក់ទិន​ក្នុង​ករណី​ជួញដូរ រក្សា​ទុកប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សា​ទុក​អាវុធ គ្រាប់រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាតចំនួន​០២​ករណី​ផ្សេង​គ្នា ដោយ​មានការ​សហការ​របស់​សមត្ថ​កិច្ច​នគរបាល​ក្រុង​បា​វិត​ ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគ​បាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ បើក​ប្រតិបត្តិការ ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ និង​ដកហូត​វត្ថុ​តាង​រួម​មាន សារធាតុ​ញៀន​គ្រប់​ប្រភេទ​(​មេ​តំ​តា​មីន ,​អ៊ិ​ច​ស្ត្រា​ស៊ី ) ចំនួន​ជាង​៤០០​ក្រាម​(​ជិត​កន្លះ​គីឡូក្រាម​)​អាវុធ​ខ្លី ម៉ា​ក្ស​ឡុ​ក ០១​ដើម បង់​១​និង​គ្រាប់​០៥​គ្រាប់ ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​ចំនួន​០២​គ្រឿង ទូរ​សព្ទ័​១៣​គ្រឿង​។​

ប្រភព​បញ្ជាក់​ថា ករណី​ទី​១ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​ស្រី​១​នាក់ ជា​ជនជាតិ​វៀតណាម រួម​វត្ថុ​តាង សារធាតុ​ញៀន ប្រភេទ​មេ​តំ​តា​មីន ០៨​កញ្ចប់ និង​អ៊ិ​ច​ស្ត្រា​ស៊ី​១​កញ្ចប់ ទូរ​សព្ទ័​០៤​គ្រឿង ជ​ញ្ជី​ញ​ថ្លឹង​សា​ធាតុ​ញៀន​១​គ្រឿង​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ហើយត្រូវ​​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​១៦​ មីនា ២០២៤ កន្លងមក ​។

ករណី​ទី​២ ឃាត់ខ្លួន​បាន​ចំនួន​០៦​នាក់ ជនជាតិ​វៀតណាម វត្ថុ​តាង​រួម​មាន សា​ធាតុ​ញៀន​គ្រប់​ប្រភេទ ចំនួន​៣៣​កញ្ចប់ ជញ្ជីង​ថ្លឹង​១​គ្រឿង អាវុធ​ខ្លី​១​ដើម បង់​១​គ្រាប់​០៥​គ្រាប់ និង​ទូរ​សព្ទ័​ដៃ ចំនួន​០៩​គ្រឿង​។ ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​បានកសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​និង​និង​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ខេត្តស្វាយរៀង​នៅ​ថ្ងៃ​ទី​២២​មិ​នា​២០២៤​រួចរាល់​ហើយ​៕​​

អត្ថបទសរសេរ ដោយ