ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ករណី​ធាក់​ប្លន់​យក​ម៉ូតូ​០១​គ្រឿង

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ សមត្ថកិច្ច​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក និង​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ទឹកល្អក់​១ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ធាក់​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​) នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៧៩ ផ្លូវ​លេខ​១៣៨ ក្រុម​ទី​២៥ ភូមិ ៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រហែល​០៥​និង​០៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ។

ជនសង្ស័យ​ឈ្មោះ សុខ រតនៈ ហៅ​ពយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​លេខ​១៨ ប្លុក​បុរី​កីឡា ផ្លូវ​លេខ​២១១ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

វត្ថុ​តាង​ចាប់​យក​មាន ៖ ម៉ូតូ​កង់​បី (PassApp) ០១​គ្រឿង ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1KI-8017 ជា​របស់​ជនសង្ស័យ​រូប​នេះ​ជិះ​ធ្វើ​សកម្មភាព ក្នុង​ពេល​កើតហេតុ ។

ជន​រង​គ្រោះ​ឈ្មោះ ឈាន ជីវ័ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​ធ្វើ​ផ្លូវថ្នល់ ស្នាក់​នៅ​ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ