ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាង​១​ម៉ឺន​នាក់ បាន​មក​ទស្សនា​ព្រឹ​ត្ត​ការណ៍​សម​រាត្រី គឺ​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត

1 ខែ មុន

ខេត្តសៀមរាប ៖ ពេលវេលា​ដែល​អ្នកទេសចរ​ទាំងអស់​តែងតែ​ទន្ទឹងរង់ចាំ​បាន​មក​ដល់​ហើយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤​នេះ ព្រឹត្តិការណ៍​សម​រាត្រី ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន​ជាង​១​ម៉ឺន​នាក់…

ខេត្តសៀមរាប ៖ ពេលវេលា​ដែល​អ្នកទេសចរ​ទាំងអស់​តែងតែ​ទន្ទឹងរង់ចាំ​បាន​មក​ដល់​ហើយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤​នេះ ព្រឹត្តិការណ៍​សម​រាត្រី ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចំនួន​ជាង​១​ម៉ឺន​នាក់ បាន​ក្រោក​មក​តាំងពី​ម៉ោង​៥​ព្រឹក ដើម្បី​រង់ចាំ​ទស្សនា​ព្រឹត្តិការណ៍ ព្រះអាទិត្យ​រះ ឡើង​កាត់​តាម​កំពូល​កណ្តាល នៃ​ប្រាសាទអង្គរវត្ត ។

ដោយសារ​អាកាសធាតុ នា​ព្រឹក​ព្រលឹម​នេះ មាន​អំណោយផល​ល្អ ទេសចរ​អាច​ទស្សនា និង​ផ្តិត​យក​ទិដ្ឋភាព ថ្ងៃ​រះ គួរ​ទី​ជា​គយ​គន បាន​យ៉ាង​រីករាយ ។

សូម​បញ្ជាក់​ដែរ​ថា ព្រឹត្តិការណ៍​សម​រាត្រី (Equinox) តែងតែ​កើត​មាន​២​ដង ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើ​ង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើ​ង​នៅ​ខែកញ្ញា ។ អ្នក​ស្រាវជ្រាវ​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា សម​រាត្រី (Equinox) ដែល​មាន​សរសេរ​លើ​សិលាចារឹក​បុរាណ​ថា «​វិ​សុ​វ​» គឺជា​ពេល​ដែល​យប់​និង​ថ្ងៃ​មាន​រយៈពេល​ស្មើគ្នា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ