ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​ឆក់​ទូរ​សព្ទ​ដៃ​១​គ្រឿង​ពី​ជន​រង​គ្រោះ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ជន​រង​គ្រោះ ១​គ្រឿង​ម៉ាក iPhone12promax ។ យោង​តាម​របាយការណ៍…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ជន​រង​គ្រោះ ១​គ្រឿង​ម៉ាក iPhone12promax ។

យោង​តាម​របាយការណ៍ បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង បាន​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរ​សព្ទ​ដៃ​០១​គ្រឿង​) នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រហែល​១៧​និង​០០​នាទី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤ ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
១-​ឈ្មោះ អុ​ប សុ​ផា​ណេ​ត ហៅ​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​គ្មាន​សារធាតុ​ញៀន​) ។
២-​ឈ្មោះ ថា​វ៉ា​រិ​ន សា​រ៉ា​យុទ្ធ ហៅ​យុទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​គ្មាន​សារធាតុ​ញៀន​) ។

សម្ភារៈ ដែល​ដកហូត​បាន រួម​មាន ៖
១-​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1KB-2474 (​មធ្យោបាយ​របស់​ជនសង្ស័យ​)
២-​ទូរ​សព្ទ​ដៃ​ម៉ាក អាយ​ហ្វ៊ូ​ន ១២​ប្រូ​មេ​ក ពណ៌​ប្រផេះ (​របស់​ជន​រង​គ្រោះ​) ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ