ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យអ្នកពូន​ផ្នូរឆាយស្មៅរួចដុ.តចោល ក្លាយ​ជាអគ្គិភ័យ​​ឆេះរាលពេញដីឡូត៌មួយកន្លែង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លើងឆេះព្រៃនិងស្មៅនៅក្នុងដីឡូត៌មួយកន្លែងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់

0:00
0:00

រាជធានី​ភ្នំពេញ ៖ ភ្លើងឆេះព្រៃនិងស្មៅនៅក្នុងដីឡូត៌មួយកន្លែងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចនាំគ្នាចេញទៅពន្លត់ ព្រមទាំងហៅរថយន្តពន្លត់អគ្គិភ័យ​១គ្រឿង​ពីអង្គភាព៧១១ ទៅជួយបាញ់ពន្លត់ទើបរលត់ ។ អគ្គិភ័យនេះ ត្រូវបានអាជ្ញាធរសង្ស័យថា បណ្ដាលមក​ពី​អ្នកពូន​ផ្នូរ​ដុតស្មៅដែលឆាយរួចចោល ហើយពុំបាននៅរង់ចាំមើល ក៏ចាកចេញទៅបាត់ជាហេតុបណ្ដាលឱ្យភ្លើងឆេះរាលដល់ស្មៅនិងព្រៃពេញក្នុងដីឡូត៌ទាំងមូលបែបនេះតែម្ដង។

ហេតុការណ៍ខាងលើ​នេះ បានកើតឡើង ​បង្ក​ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ។

អ្នកភូមិខាងលើនោះបាននិយាយថា ដីឡូតិ៍នេះទំនេរយូឆ្នាំមកហើយពុំទាន់មានការអភិវឌ្ឍទៅជាអ្វីនៅឡើយ ម្ចាស់ធ្វើរបងព័ទ្ធទុកចោល ដែលបានធ្វើឱ្យព្រៃនិងស្មៅដុះទ្រុបទ្រុល មានកន្លែងខ្លះដុះក្រាស់និងកន្លែងខ្លះដុះស្ដើង ។ ដោយឡែកនៅវេលាម៉ោងខាងលើ ខណៈដែលពួកគាត់កំពុងស្ថិតនៅក្នុងផ្ទះសុខៗស្រាប់ធុំ​ក្លិនផ្សែងភ្លើង ហើយក៏បានរកមើលទើបប្រទះឃើញភ្លើងកំពុងតែឆេះព្រៃនិងស្មៅក្នុងដីឡូតនេះសន្ធោសន្ធៅបាត់ទៅហើយ។

តាម​ប្រភពដដែលបានប្រាប់ឱ្យដឹងបន្តទៀតថា ពេលនោះគាត់រាយការណ៍ទៅកាន់អាជ្ញាធរសង្កាត់ត្រពាំងក្រសាំងឱ្យជួយអន្តរាគមន៍ពន្លត់ ព្រោះមានការព្រួយបារម្ភខ្លាចឆេះរាលដល់កន្លែងផ្សេង ជាពិសេសឆេះរាលចូលក្នុងភូមិបង្កគ្រោះមហន្តរាយដល់ផ្ទះម្បែងក្នុងភូមិ។ ក្រោយទទួលបានដំណឹងនោះហើយ អាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ត្រពាំងក្រសាំង ក៏បានប្រមូលកម្លាំងចុះទៅធ្វើការពន្លត់ភ្លើង ដោយមានកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋចូលរួមផងដែរ។

តាម​ប្រភពខាងលើបានប្រាប់ឱ្យដឹងបន្ថែមទៀតថា ខណៈនោះការឆេះមានទំហំធំ មិនអាចពន្លត់ឈ្នះ ទើបអាជ្ញាធរហៅរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ មួយគ្រឿងទៅជួយបាញ់ពន្លត់ ទើបភ្លើងរលត់ទៅវិញទាំងស្រុង ។ ចំណែកឯមូលហេតុនៃការឆាបឆេះនេះសង្ស័យបណ្ដាលមកពីអ្នកពូនម៉ុងចិន(ពូនផ្នូរសព)ដុតស្មៅដែលបានឆាយរួចចោល ហើយមិនបាននៅមើលឱ្យរលត់សិនចាំចាកចេញទេ ទើបបណ្ដាលឱ្យភ្លើងឆេះរាលដល់ស្មៅនិងព្រៃពេញក្នុងដីឡូត៌ទាំងមូលបែបនេះតែម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ