ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន៦នាក់ និងខ្មែរ២នាក់ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជាត្រូវសមត្ថកិច្ចឃាត់ខ្លួន

2 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦​នាក់ និង​ខ្មែរ​២​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត lexus មួយ​គ្រឿង​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ។ ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៨ ខែមេសា…

ខេត្តក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦​នាក់ និង​ខ្មែរ​២​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត lexus មួយ​គ្រឿង​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ។ ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៤​នេះ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ៖ ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​ស្រុក​សំបូរ ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សណ្ដាន់​ធ្វើការ​ចាប់​ឃាត់​បាន ខណៈ​កំពុង​ធ្វើ​ដំណើ​តាម​រថយន្ត lexus 470 ពណ៌​ស្ករ ស្លាក​លេខ​ភ្នំពេញ​2G.4697 មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៩:០០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច ភូមិ​ចា​ត្នោ​ល ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ៖ រថយន្ត lexus 470 ពណ៌​ស្ករ ដឹក​ក្រុម​ជនជាតិ​ចិន​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា គឺ​ឆ្លង​ដែន​ខុសច្បាប់​ចេញពី​ទឹកដី​ប្រទេស​ឡាវ ហើយ​បាន​ឆ្លង​តាម​ទូក​មក​ទឹកដី​ខ្មែរ ដោយ​មាន​មេខ្យល់​ជា​ជនជាតិ​ខ្មែរ ចំនួន​ពីរ​នាក់​ចាំ​ទទួល​ដឹក​ពី​ព្រំប្រទល់​ប្រទេស​ឡាវ ដឹក​មក​កម្ពុជា ដើម្បី​យក​ទៅ​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ដដែល​បន្ត​ថា ៖ រថយន្ត​ដឹក​ក្រុម​ជនជាតិ​ចិន​នោះ​មក​ដល់​ចំណុច​ទឹកដី​អូរ​គ្រៀង ក៏​បាន​បែក​ការណ៍​ដោយសារ​តែ​រថយន្ត​នេះ​ជា​មុខសញ្ញា​ធ្លាប់​ដឹក​ជនជាតិ​ចិន​ខុសច្បាប់ កាលពី​ពេល​កន្លង​ទៅ ក្រោយ​ពី​ដឹង​ព័ត៌មាន​បែប​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បើករថយន្ត​តាម​ក្រោយ​រថយន្ត lexus 470​របស់​ចិន​ដែល​កំពុង​ជិះ​ក៏​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ជនជាតិ​ចិន​នោះ​ភ័យ​ក៏​បើក​រត់គេច​ចេញពី​ផ្លូវជាតិ​លេខ​០៧ ចូល​មក​តាម​មាត់ទន្លេ​វិញ ហើយ​ព្យាយាម​បើក​រត់គេច​ដោយ​សភាពការណ៍​មិន​ស្រួល​ក៏​បាន​ចត​រថយន្ត​ទុក​ចោល រីឯ​ជនជាតិ​ចិន និង​មេខ្យល់​ខ្មែរ​ពីរ​នាក់​នោះ​ក៏​បាន​នាំ​គ្នា​រត់គេច តែ​ទោះជា​យ៉ាងណា​សមត្ថ​កិច្ចសហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សណ្ដាន់ និង​ប្រជា​ការពារ​ភូមិ​ក៏​ចាប់​បាន​ជន​ទាំង​អស់នោះ​មក​វិញ​។

ក្រោយ​ចាប់ខ្លួន​បាន​ក្រុម​ជនជាតិ​ចិន​ទាំងនោះ ត្រូវ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​កម្លាំង​ជំនាញ​កំពុង​តែ​បន្ត​ធ្វើការ​សាកសួរ​ដើម្បី​បន្ត​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។ សមត្ថកិច្ច​បាន​ពង្រឹង​ផង​ដែរ​តាម​ព្រំដែន ដើម្បី​ការពារ​ការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចំពោះ​ជនអន្តោប្រវេសន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ