ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! ប្រហិតចម្រុះ៨០កេស និង១៦២ការ៉ុងត្រូវមន្រ្តីជំនាញពិនិត្យឃើញ និងដុតបំផ្លាញចោលខ្ទេច

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ទុក​ទេ បើ​ហូប​ទៅ​ខូចសុខភាព ! ប្រហិត​ចម្រុះ​ចំនួន​៨០​កេស និង​១៦២​កា​រ៉ុ​ង ស្មើនឹង​៨,៦២០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឃើញ និង​ដុត​បំផ្លាញ​ចោល…

រាជធានី​ភ្នំពេញ ៖ មិន​ទុក​ទេ បើ​ហូប​ទៅ​ខូចសុខភាព ! ប្រហិត​ចម្រុះ​ចំនួន​៨០​កេស និង​១៦២​កា​រ៉ុ​ង ស្មើនឹង​៨,៦២០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឃើញ និង​ដុត​បំផ្លាញ​ចោល ។ នេះ​បើ​តាម​អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​បាន​បង្ហោះ​មុន​នេះ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤ សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ ដោយ​មានការ​ស្នើ​សុំ​កិច្ចសហការ​ពី​មន្ត្រី​ជំនាញ​គយ​ចល័ត​តំបន់​១ ប្រចាំ​រាជធានី​ភ្នំពេញ បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​លើ​ទំនិញ​ប្រហិត​ចម្រុះ (​ហត​ដក ប្រហិត​ត្រី​បន្ទះ ប្រហិត​សាច់​មឹក ប្រហិត​សាច់​មាន់ ប្រហិត​ដង្កៀបក្តាម​) ចំនួន​៨០​កេស និង​១៦២​បាវ ស្មើនឹង ៨,៦២០​គីឡូក្រាម ដែល​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (​គយ​ចល័ត​តំបន់​១) ឃាត់​ទុក ហើយ​យក​មក​រក្សា​ទុក​នៅ​មណ្ឌល​ឃ្លាំង​គយ ភូមិសាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​ឈ្មួញ​លួច​នាំ​ចូល​ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុ​ង​ចំនួន​២​គ្រឿង ។

មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​៖ បាន​រក​ឃើញ​ថា ទំនិញ​ប្រហិត​ចម្រុះ​ទាំងនោះ​ត្រូវ​បាន​ឈ្មួញ​ទុច្ចរិត (​បុគ្គល​ប្រព្រឹត្តិ​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​) លួច​បន្លំ​នាំ​ចូល ដោយ​ពុំ​មាន​ឯកសារ ដើម្បី​បំពេញ​ភាព​អនុលោម និង​គ្មាន​ប្រភព​ច្បាស់លាស់ ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុ​ង ចំនួន​២​គ្រឿង ។ ចំណែក​ការ​វេច​ខ្ចប់ (​ច្រក​ដាក់​ក្នុង​កា​រ៉ុ​ង​) និង​ដឹក​ជញ្ជូន​ពុំ​ត្រឹមត្រូវ​ស្រប​តាម​បទ​ប្បញ្ញត្តិ​បច្ចេកទេស (​កម្រិត​សីតុណ្ហភាព​ពុំ​ត្រឹមត្រូវ​) ដែល​នាំ​ឱ្យ​ទំនិញ​ប្រហិត​ទាំងនោះ​ប្រែប្រួល​បាត់បង់​គុណភាព ។

យោង​តាម​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​ទាំង​២​ស្ថាប័ន​បាន​សម្រេច ធ្វើការ​ដកហូត​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី នូវ​ទំនិញ​ប្រហិត​ចម្រុះ​ទាំងនោះ​ដើម្បី​កុំឱ្យ​មានការ​ចរាចរ​ចូល​ទីផ្សារ ដែល​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ