ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមជិះរ៉ឺម៉ក​ដឹក​គ្នាទៅធ្វើសកម្មភាព​កា.ត់ខ្សែភ្លើង ​ប៉ះចំថ្ងៃស៊.យ អស់លក្ខណ៍៣នាក់​

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន រួច​បញ្ជូនទៅធ្វើការ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន រួច​បញ្ជូនទៅធ្វើការសាកសួរបន្តនៅប៉ុស្តិ៍ជ័យជម្នះ បន្ទាប់ពីធ្វើសកម្មភាពកាត់ខ្សែភ្លើង កាលពីវេលាម៉ោង២និង៤០​នាទី​ឈាន​ចូលព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមផ្លូវលេខ១៩ កែង២១៤ សង្កាត់ជ័យជម្នះ ខណ្ឌដូន​ពេញ រាជធានីភ្នំពេញ ។

​ពេលត្រូវចាប់បាន និងនាំយកទៅសាកសួរ ក្រុម​ជនសង្ស័យបានឱ្យដឹងថា មុនពេលកើតហេតុ ​​ពួកគេ​​មានគ្នា៤នាក់បានជិះរ៉ឺម៉កដឹក​គ្នាទៅធ្វើសកម្មភាព​លួចកាត់ខ្សែភ្លើង តែចៃដន្យក៏​បានជួបកម្លាំងប្រដេញរបស់ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ព្យាយាម​បើក​គេច រហូតជ្រុលទៅបុកបង្គោលភ្លើងដួលទាំងមនុស្ស និងរ៉ឺម៉ក។

ក្រុមជនសង្ស័យបានបន្តថា បន្ទាប់ពីជួបគ្រោះថ្នាក់រួចមក ពួកគេបាន​នាំគ្នា​រត់គេចដែរ​ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣រួច កម្លាំងប្រដេញរបស់ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញបានប្រគល់ជនសង្ស័យទៅឱ្យសមត្ថកិច្ចមូលដ្ឋាន​ប៉ុស្តិ៍នគរបាលរដ្ឋ​បាល​ជ័យ​ជម្នះ ដើម្បីយកទៅធ្វើការសាកសួរបន្ត និងអនុវត្តតាមនីតិវិធីនាពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ