ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ១០​នាក់ ករណី​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​គ្នា នៅ​ខណ្ឌដូនពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៥​នាក់ កំពុង​ជិះ​ម៉ូតូ ស្រែក​ឡូឡា តាម​ដងផ្លូវ​សាធារណៈ បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ នៅ​ចំណុច​មុខ​ព្រះ​បរម​វាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ខណៈ​កម្លាំង​កំពុងធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ។

សមត្ថកិច្ច បានអោយ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ខាងលើ​នេះ ពាក់ព័ន្ធ​ករណី​ហិ​.​ង្សា​ដោយ​ចេតនា (​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​គ្នា​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​៨៦​កែវ​ផ្លូវ​ព្រះ​មុន្នី​វង្ស ភូមិ​៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៤ ។

លោក​វរសេនីយ៍ទោ ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន រួម​មាន​៖
១-​ឈ្មោះ កុយ ចាន់​ដា​រ៉ា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​ជ្រោយចង្វារ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។
២-​ឈ្មោះ ហួ ស៊ុន​ហាក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​ជ្រោយចង្វារ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវជាតិ​លេខ​៦​អា ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។
៣-​ឈ្មោះ ម៉ូ​វ ប៉ែ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ដឹក​ទំនិញ​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៩៩ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។
៤-​ឈ្មោះ សាន តារា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​ជា​ស៊ី​ម​ជ្រោយចង្វារ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ប៉ា​ស្ទើរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។
៥-​ឈ្មោះ ច​ន្ធី សិលា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​ឈូក​វ៉ា ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ភូមិ​អង្គ​ដង្កូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស សេរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1IO-1733, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1JX-7327 ។

នៅ​ថ្ងៃ​ដដែល​នេះ គឺ​ថ្ងៃ​ទី​១៩ មីនា ២០២៤ ស្ថិត​នៅ​បូ​រី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ក្ក្មេង​ទំនើង​០២​ក្រុម ចំនួន​០៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ហិ​.​ង្សា (​កា​.​ប់​គ្នា​ទៅ​វិញ​ទៅ​មក​) ។ សម្ភារៈ ខូចខាត​រួម​មាន ៖ ម៉ូតូ​ចំនួន ០២​គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងអស់ និង​វត្ថុ​តាង ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ករណី​ហិ​.​ង្សា (​កា​.​ប់​គ្នា​ទៅ​វិញ​ទៅ​មក​) នៅខណ្ឌ​ពោធិ៍​សែន​ជ័យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ