ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ដ៏​អស្ចារ្យ​ធ្វើ​ឱ្យ​កូន​ងាក​មក​រក​អ្នក ជំនួស​ឱ្យ​អុីនធឺណិត !

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​កូន​របស់​អ្នកមាន​សំណួរ​អំពី​ជីវិត តើ​ពួក​គេ​ស្វែងរក​ចម្លើយ​នៅឯណា ? Google ? Alexa ? មិត្តភក្តិ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​កូន​របស់​អ្នកមាន​សំណួរ​អំពី​ជីវិត តើ​ពួក​គេ​ស្វែងរក​ចម្លើយ​នៅឯណា ? Google ? Alexa ? មិត្តភក្តិ ? ឬ​មួយ​ក៏​ជា​អ្នក ? កូន​ៗ​សម័យនេះ​អាច​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​តាម​វិធីសាស្ត្រ​នានា​បាន​យ៉ាង​ងាយ ។ ពួក​គេ​បាន​ធំ​ឡើង​ជាមួយនឹង​អ៊ីនធឺណិត ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ឥឡូវនេះ ក៏​មាន Alexa ដែល​ពួក​គេ​អាច​ចូល​ប្រើ​បាន​ពេញ​មួយ​ថ្ងៃ ។ តើ​អ្នកមាន​ចាប់អារម្មណ៍​ថា អ្នក​បាត់បង់​ទំនាក់ទំនង ឬ​ភាព​ជិត​ស្និទ្ធ​ជាមួយ​កូន​ៗ​របស់​អ្នក​ទេ ? តើ​ពួក​គេ​មាន​អារម្មណ៍​ថា ស្រួលខ្លួន​ក្នុង​ការ​ទាក់ទង​ទៅ​អ្នក​ផ្សេង ឬ​មិត្តភក្តិ ជា​ជាង​គ្រួសារ​របស់​ពួក​គេ​ទេ ? បច្ចេកវិទ្យា​អាច​មាន​ប្រយោជន៍​ដ៏​អស្ចារ្យ ។ កូន​របស់​អ្នក​កំពុងធំ​ឡើង​ជុំវិញ​ដោយ​បច្ចេកវិទ្យា ប្រសិនបើ​អ្នក​ចង់​បន្ត​ទំនាក់ទំនង និង​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​កូន​របស់​អ្នក​ច្រើន​ជាង​ឧបករណ៍​របស់​ពួក​គេ អ្នក​នឹង​ត្រូវ​ចាប់​ធ្វើ​អ្វី​ម្យ៉ាង​ហើយ មុន​ពេល​វា​ហួសពេល ។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ធ្វើ​ឱ្យ​កូន​របស់​អ្នកងា​កមក​រក​អ្នក​ជំនួស​វិញ ៖
១. រក្សា​ទំនាក់ទំនង ៖ អ្វី​ៗ​ទាំងអស់​ចាប់ផ្តើម​នៅ​ទី​នេះ ។ ប្រសិនបើ​អ្នកមាន​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​កូន​ៗ​របស់​អ្នក នោះ​ពួក​គេ​នឹង​កាន់តែ​មាន​អារម្មណ៍​រីករាយ និង​ស្រួល​មក​រក​អ្នក ហើយ​ចង់​មក​រក​អ្នក ។ ដូច្នេះ​គ្រួសារ​អ្នក​ត្រូវ​មាន​ទំនាក់ទំនង​ល្អ និង​ភាព​ជិត​ស្និទ្ធ ។ នៅ​ពេល​កូន​របស់​អ្នក​នៅ​ក្បែរ​អ្នក សូម​ព្យាយាម​ដាក់​ទូរ​សព្ទ ឬ​អេ​ក្រង់​ទូរទស្សន៍​នៅ​ឱ្យ​ឆ្ងាយ ព្រោះ​របស់​ទាំងនេះ​កំពុង​ក្លាយជា​បាំង​មួយ​បន្ថែម​ទៀត ដែល​ពួក​គេ​ត្រូវ​ឆ្លងកាត់​ដើម្បី​ទៅ​ដល់​អ្នក ។ ពួក​គេ​ប្រហែលជា​គិត​ក្នុង​ចិត្ត​ថា “​អូ ម៉ាក់​កំពុង​ចុច​ទូរ​សព្ទ ខ្ញុំ​គួរ​រង់ចាំ​សិន បើ​ទៅ​ច្បាស់​ជា​គាត់​ប្រាប់​ថា ចាំ​បន្តិច​ហើយ​” ។ ប្រសិនបើ​យើង​មាន​ទំនាក់ទំនង​រឹង​មាំ​ជាមួយ​កូន​ៗ​របស់​អ្នក នោះ​ពួក​គេ​នឹង​កាន់តែ​មាន​អារម្មណ៍​ស្រួល​មក​រក​អ្នក ទោះបី​អ្នក​កំពុង​រវល់​ក៏​ដោយ ។ សូម​ចំណាយពេល​ច្រើន​បន្តិច​នៅ​ជាមួយ​កូន​របស់​អ្នក ហើយ​ធ្វើ​ឱ្យ​ពេលវេលា​របស់​អ្នកមាន​ប្រសិទ្ធភាព ជា​ពិសេស​នៅ​ពេល​ព្រឹក ក្រោយ​ម៉ោង​រៀន និង​ពេល​ចូល​គេង ។

២. អ្នក​លើក​ប្រធានបទ​មក​និយាយ ៖ កូន​របស់​អ្នក​ប្រហែលជា​ចង់​សួរ​អ្នក​ពី​របៀប​បង្កើត​មិត្ត អ្វី​ដែល​ត្រូវធ្វើ ប្រសិនបើ​អ្នក​ខ្មាស់​អៀន ឬ​ពេល​ណា​ដែល​ក្មេង​ជំទង់​គួរ​រួម​ភេទ ។ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​មាន​អារម្មណ៍​ឆ្គង ឬ​មិន​ហ៊ាន​ក្នុង​ការ​សួរ ពួក​គេ​នឹង​សួរ Google ជំនួស​វិញ ។ ចាប់ផ្តើម​ការ​សន្ទនា​អំពី​ប្រធានបទ​ដែល​រសើប​ជាមួយ​កូន​របស់​អ្នក​ដោយ​ចៃដន្យ និង​ទៀងទាត់ ។ នៅ​ពេល​កូន​របស់​អ្នក​សួរ​សំណួរ​អ្នក ជៀសវាង​និយាយ​ពាក្យ​ថា “​ហេតុ​អ្វី​បានជា​កូន​ចង់​ដឹង​រឿង​នោះ ? ធំ​ហើយ កូន​គួរតែ​ដឹង​រឿង​ហ្នឹង ! កូន​នៅ​ក្មេង​ណាស់ មិន​គួរ​ដឹង ឬ​សួរ​រឿង​នេះ​ទេ​” ។

៣. ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជម្រើស​ជំនួស ៖ ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ជម្រើស​សម្រាប់​កន្លែង​ដែល​ត្រូវ​បង្វែរ ឬ​ទទួល​បាន​ចម្លើយ ដូច​ជា​អ្នក ជីដូន​ជីតា គ្រូបង្រៀន ឬ​សៀវភៅ ។ ឬ​នៅ​ពេល​ឃើញ​ពួក​គេ​ចេះ​តែ​ប្រើ​កុំព្យូទ័រ ឬ សួរ Alexa ដើម្បី​ទទួល​បាន​ចម្លើយ សូម​និយាយ​ថា “​ឈប់​សិន​កូន គិត​ទៅ​មើល តើ​កូន​អាច​រក​ចម្លើយ​ទីណា​បាន​ទៀត ក្រៅពី​សួរ Google ឬ Alexa ?

៤. បង្ហាញ​ពួក​គេ​ពី​របៀប​សួរ​សំណួរ ៖ ប្រាប់​កូន​របស់​អ្នក​ថា រឿង​ជា​ច្រើន​ដែល​ពួក​គេ​រក​ឃើញ​នៅ​លើ​អ៊ីនធឺណិត គឺ​មិន​ពិត​នោះ​ទេ ។ ពន្យល់​ពួក​គេ​ថា ភាគច្រើន​នៃ​អ្វី​ដែល​សរសេរ​តាម​អ៊ីនធឺណិត គឺជា​គំនិត​របស់​នរណា​ម្នាក់ ឬ​ជា​ការ​ព្យាយាម​ជំរុញ​ពួក​គេ​ឱ្យ​ចាត់វិធានការ​ដូច​ជា​ការ​ទិញ​អ្វីមួយ ឬ​ការ​ចុច​លើ​តំណ link ជាដើម ។ ម្យ៉ាងវិញទៀត ចូរ​បង្ហាញ​ពួក​គេ​ពី​របៀប​ស្វែងរក​គេហទំព័រ​ស្របច្បាប់ និង​ត្រឹមត្រូវ ។ នេះ​មាន​សារៈសំខាន់ ជា​ពិសេស​នៅ​ពេល​និយាយ​អំពី​ការ​រួម​ភេទ ។ រូប​អាសអាភាស និង​សូ​ម្បី​តែ​អត្ថបទ​ដែល​មិនមែន​ជា​អាសអាភាស​អំពី​ការ​រួម​ភេទ និង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធ្វើ​ឱ្យ​រឿង​មួយ​ចំនួន​ហាក់ដូចជា​ធម្មតា ដូច្នេះ​ក្មេង​ៗ​គិត​ថា នោះ​ជា​អ្វី​ដែល​រំពឹង​ទុក ។ បន្ត​និយាយ​អំពី​ទស្សនៈ​របស់​អ្នក និង​សីលធម៌​ដែល​អ្នក​ផ្អែក​លើ​ពួក​គេ ។ កុមារ​សម័យនេះ​តែងតែមាន​អារម្មណ៍​ថា ពួក​គេ​នៅ​ម្នាក់ឯង ។ ដូច្នេះ​សូម​ឱប​កូន​របស់​អ្នក​នៅ​ថ្ងៃនេះ ហើយ​ប្រាប់​ពួក​គេ​ថា ពួក​គេ​អាចម​ករក​អ្នក​បាន​គ្រប់ពេល និង​គ្រប់​សំណួរ​ដែល​ពួក​គេ​មាន ។ ប្រាប់​ពួក​គេ​ថា គេ​មិន​ចាំបាច់​ត្រូវការ​អ៊ីនធឺណិត​ទេ នៅ​ពេល​ដែល​ពួក​គេ​មាន​អ្នក ៕ ប្រភព ៖ susanme

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕