រាជធានីភ្នំពេញ៖ ជំងឺខ្សោយពោះវៀនគឺជាជំងឺទូទៅមួយដែលបង្កការឈឺចាប់ និងរំខានដល់ជីវិតប្រចាំថ្ងៃ។ យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីសញ្ញាសំខាន់ៗដែលអ្នកត្រូវយកចិត្តទុកដាក់ ដើម្បីអាចស្វែងរកការពិនិត្យ និងព្យាបាលទាន់ពេល។
រោគសញ្ញាទូទៅនៃជំងឺខ្សោយពោះវៀន
រោគសញ្ញាដែលកើតមានញឹកញាប់ និងរ៉ាំរ៉ៃ រួមមាន៖
- ការឈឺពោះរ៉ាំរ៉ៃ: ឈឺចាប់ជាប្រចាំ ឬកើតឡើងម្តងហើយម្តងទៀត។
- ចុកឆ្អល់ក្នុងពោះ: មានអារម្មណ៍មិនស្រួល និងតឹងណែន។
- តឹងណែនក្នុងពោះ: ពោះវៀនហាក់ដូចជាប៉ោង ឬផ្ទុកខ្យល់ច្រើន។
- ញ៉ាំឆាប់ឆ្អែត: បរិភោគអាហារបានបន្តិច ក៏មានអារម្មណ៍ថាឆ្អែត ឬពេញពោះ។
៤ ប្រភេទនៃជំងឺខ្សោយពោះវៀនដែលអ្នកគួរដឹង
តាមរយៈរោគសញ្ញានៃការបន្ទោបង់ គេអាចបែងចែកជំងឺខ្សោយពោះវៀនជា ៤ ក្រុមផ្សេងៗគ្នា៖
- រាគរ៉ាំរ៉ៃ (ក្រុមទី ១): ភាពលេចធ្លោនៃរោគសញ្ញាគឺការរាគញឹកញាប់។
- ទល់លាមករ៉ាំរ៉ៃ (ក្រុមទី ២): ភាពលេចធ្លោនៃរោគសញ្ញាគឺការទល់លាមក។
- រាក និងទល់លាមកឆ្លាស់គ្នា (ក្រុមទី ៣): អ្នកជំងឺមានរោគសញ្ញាទាំងរាក និងទល់លាមកឆ្លាស់គ្នាម្តងម្កាល។
- មិនមានរោគសញ្ញារាក ឬទល់ទេ (ក្រុមទី ៤): អ្នកជំងឺមានរោគសញ្ញាទូទៅ (ឈឺពោះ, ឆ្អល់) តែមិនមានការផ្លាស់ប្តូរច្បាស់លាស់ក្នុងការបន្ទោបង់ឡើយ។
អនុសាសន៍៖ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះរ៉ាំរ៉ៃ សូមកុំរង់ចាំ! គប្បីទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ