នេះជាដំណឹងល្អសម្រាប់សុខភាពបុរស៖ ព្យាបាលដោយវិធីធម្មជាតិត្រឹមតែ ៣-៤ ថ្ងៃ។
យោងតាមរបាយការណ៍របស់សារព័ត៌មានបរទេស មើមខ្ជាយ ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនកម្លាំងរាងកាយ និងជួយដោះស្រាយបញ្ហាអសមត្ថភាពផ្លូវភេទ (ភាពខ្សោយផ្លូវភេទ) បានយ៉ាងអស្ចារ្យ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗ និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់មើមខ្ជាយ៖
វិធីទី ១៖ ការប្រើប្រាស់ខ្ជាយស្រស់ (សម្រាប់ប្រសិទ្ធភាពភ្លាមៗ)
វិធីនេះគឺស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ឃើញលទ្ធផលរហ័ស ព្រោះប្រសិទ្ធភាពអាចចាប់ផ្តើមឃើញមានចាប់ពី ៣-៤ ថ្ងៃ ក្រោយចាប់ផ្តើមប្រើប្រាស់៖
របៀបរៀបចំ៖
យកមើមខ្ជាយស្រស់ដែលលាងស្អាតទាំងសម្បកមកកិនឬបុកឲ្យបែកល្មមៗ។
រួចចាក់ខ្ជាយកិននោះចូលក្នុងដបកែវមាត់ធំ បិទគម្របឲ្យជិត។
យកទៅក្លាស្សេទុកក្នុងទូទឹកកក។
របៀបញ៉ាំ៖
ញ៉ាំ ១ ស្លាបព្រាកាហ្វេ ក្នុងមួយដង។
ញ៉ាំ ៣ ដង ក្នុងមួយថ្ងៃ (ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច)។
ត្រូវញ៉ាំមុនពេលបាយ ១៥ នាទី រយៈពេលប្រមាណជា ៧ ថ្ងៃ។
វិធីទី ២៖ ការប្រើប្រាស់ខ្ជាយម្សៅ (សម្រាប់ការរក្សាលំនឹង)
វិធីនេះងាយស្រួលសម្រាប់អ្នកដែលចង់ប្រើប្រាស់ជាប្រចាំ និងវាស់វែងកម្រិតដូសបានច្បាស់លាស់៖
របៀបរៀបចំ៖
យកមើមខ្ជាយដែលហាលស្ងួតហើយទៅបុកឱ្យក្លាយជាម្សៅសុទ្ធ។
រួចដាក់ម្សៅខ្ជាយនោះចូលក្នុងគ្រាប់កាប់ស៊ុល (កន្សោម) ដែលមួយគ្រាប់មានចំណុះ ២៥០ មិល្លីក្រាម។
របៀបញ៉ាំ៖
សប្ដាហ៍ទី ១៖ ញ៉ាំ ១ គ្រាប់ ក្នុងមួយថ្ងៃ មុនពេលបាយព្រឹក។
សប្ដាហ៍ទី ២៖ បង្កើនមកញ៉ាំ ២ គ្រាប់ ក្នុងមួយថ្ងៃ ពេលព្រឹក។
បើនៅមិនទាន់ឃើញលទ្ធផល៖ ចូរញ៉ាំ ២ គ្រាប់ មុនពេលបាយល្ងាចបន្ថែមទៀត។
ចំណាំ៖ មិនថាប្រើវិធីណាក៏ដោយ សូមកុំភ្លេច ហាត់ប្រាណឱ្យបានជាប់លាប់ ផង ដើម្បីសុខភាពកាន់តែល្អរឹងមាំ និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត! ៕
ចែករំលែកព័តមាននេះ