ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តសមរភូមិក្រោយ ! ស្រូវ២ហិកតាប្រមូលរួចរាល់ ថែមទាំងជូនលុយសម្រាប់សម្រាលកូនដល់គ្រួសារកងទ័ព

3 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ បេសកកម្ម​មនុស្សធម៌ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង…

ខេត្តរតនគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ បេសកកម្ម​មនុស្សធម៌ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។ ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​សហការ​យ៉ាង​សស្រាក់សស្រាំ​រវាង​កងកម្លាំង​នគរបាល កម្លាំងយោធា អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​យុវជន ។

ជាក់ស្តែង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ​ថា ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥ សកម្មភាព​របស់​កងកម្លាំង​នគរបាល​ក្រោម​បញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព រួម​សហការ​ជាមួយ​កម្លាំងយោធា អ​ជ្ញា​ធរ​មូលដ្ឋាន និង​កម្លាំង​យុវជន បាន​សម្រេចការ​ច្រូតកាត់​ប្រមូល​ផល់​រួចរាល់​ជា​ស្ថាពរ លើ​ទំ​ហ៊ំ​ដី​ប្រមាណ​ជាង​ពីរ​ហិច​តា ដោយ​បាន​បោក​បែន​ដោយ​ម៉ាស៊ីន ហើយ​ច្រក​ស្រូវ​ក្នុង​កា​រ៉ុ​ង និង​បន្ត​ជួយ​ដឹក​ជញ្ជូន​យក​ដល់​គេហដ្ឋាន​បាន​រួចរាល់​ហើយ ។

ក្នុង​នោះ​ដែរ​ក៏​ទាំង​បាន​ប្រគល់​ថវិការ​មួយ​ចំនួន​ជូន​ដល់​ប្រពន្ធ​វរៈ​កងទ័ព​ជួរ​មុខ​(​កម្ពុជា​-​ថៃ​)​ដែល​កំពង់​ពរ​ពោះ​កូន​ទី​ពីរ ក្នុង​បន្ទុកគ្រួសារ​ពុំ​ទាន់​សម្រាល ទុក​គ្រាន់​ដោះស្រាយ​បញ្ហា និង​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​សម្រាលកូន​នា​ពេល​ខាង​មុខ ។

សូម​បញ្ជាក់​ជូន​ថា ថវិកា​ទាំងនេះ គឺជា​ថវិកា​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ផ្ទាល់ រួម​ជាមួយ​ថវិការ​សម្បុរ​សជន​ចូលរួម​តាម​រយៈ​លោកស្នងការ​រួម​មាន​ចំនួន​ប្រមាណ​៤,៦០០,០០០៛ និង​៥០០$ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ