ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់​ចំណង់​អាហារ និង​ឈឺចង្កេះ​ ៖ រោគ​សញ្ញា​ដែល​ស្ត្រី​វ័យ​ចំណាស់ និង​វ័យក្មេង​អាច​ប្រឈម​នឹង​ជំងឺមហារី.ក​ដៃ​ស្បូន

3 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ៖ Ovarian cancer គឺជា​ជំងឺមហារីក​ដែល​អាច​កើត​នៅ​លើ​ដៃ​ស្បូន​របស់​ស្ត្រី​នៅ​ផ្នែក​ខាងឆ្វេង​ឬ​ខាងស្តាំ ឬ​ទាំង​សងខាង​ផង​ដែរ​។ ១. រោគ​សញ្ញា – ឈឺពោះ…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក​ថា ៖ Ovarian cancer គឺជា​ជំងឺមហារីក​ដែល​អាច​កើត​នៅ​លើ​ដៃ​ស្បូន​របស់​ស្ត្រី​នៅ​ផ្នែក​ខាងឆ្វេង​ឬ​ខាងស្តាំ ឬ​ទាំង​សងខាង​ផង​ដែរ​។

១. រោគ​សញ្ញា

– ឈឺពោះ ជា​ពិសេស​នៅ​ផ្នែក​ខាងក្រោម​នៃ​ពោះ

– ហើមពោះ​ខុស​ពី​ធម្មតា

– វិបត្តិ​ពោះវៀន ដូច​ជា​រាគ​ឬ​ទល់លាមក​ជាប់​មិន​បាត់

– កើនឡើង​ទំហំ​ពោះ ដូច​ជា​ចង្អៀត​ចង្កេះ​ខុស​ពី​ធម្មតា

– ពិបាក​បត់ជើងតូច ញឹកញាប់

– មាន​ធ្លាក់ឈាម អស់កម្លាំង​ខុស​ពី​ធម្មតា​ជាប់​រយះ​ពេល​យូរ

– បាត់បង់​ចំណង់​អាហារ

– រលាក​សរសៃឈាម

– កើន​ឬ​ចុះ​ទម្ងន់​ខុសធម្មតា

– ឈឺចង្កេះ

២. កត្តា​ប្រឈម​នឹង​ជំងឺមហារីក​ដៃ​ស្បូន

– កត្តា​តំណពូជ​មាន​ប្រហែល 10​ទៅ 15%

– អាយុ​ចាស់​លើស​ពី 60​ឆ្នាំ ប៉ុន្តែ​ក៏​អាច​កើត​លើ​ស្ត្រី​វ័យក្មេង​ផង​ដែរ

– ការ​មក​រដូវ​នៅ​អាយុ​ក្មេង​មុន​12​ឆ្នាំ ឬ​អស់​រដូវ​នៅ​អាយុ​លើស​ពី​52​ឆ្នាំ

– មិន​ធ្លាប់​មាន​ផ្ទៃពោះ​ឬ​ការ​មាន​ផ្ទៃពោះ​ដំបូង​នៅ​អាយុ​លើស​ពី​30​ឆ្នាំ

– ការ​បង្ក​កំណើត​ក្រៅ​ស្បូន (IVF) ។​ល​។

ក្រៅពី​នេះ​ក៏​មាន​កត្តា​មួយ​ចំនួន​ដែល​ជួយ​បន្ថយ​នូវ​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​ដៃ​ស្បូន​ដូច​ជា

– ការ​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​គ្រាប់​រយះ​ពេល​យូរ

– ការ​មានកូន​ច្រើន​ដង

– ការ​បំបៅ​ដោះ​កូន ជាដើម

3 ការ​ធ្វើ​រោគវិនិច្ឆ័យ

– ការ​ធ្វើ​អេកូ​ពោះ CT ស្កេ​ន ឬ MRI

– ការ​វិភាគ​កោសិកា​សាច់​ដោយ​ការ​ច្រឹប ឬ​ដោយ​ការ​វះកាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ