ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ថា​លោក​ស្រី​ប្រកាន់​ជំហរ​ដ​ដែល​ដូច​បាន​សន្យា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន​ថ្មី​ៗ​នេះ

2 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បន្ទាប់​ពី​មើល​ឃើញ​ថា​ពាក្យ​សម្ដី​របស់​លោកស្រី​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​រហូត​ដល់​មាន​ប្រតិ​កម្ម​យ៉ាង​កង​រំពង​ពី​សំណាក់​ប្រទេស​ចិន, រហូត​ដល់​ប៉ះ​ពាល់​ចំនួន​អ្នក​ទេស​ចរ​ចិន​ដែល​គ្រោង​ធ្វើ​ដំណើរ​នៅ​ជប៉ុន និង​រហូត​ដល់​មាន​ការ​លុប​ចោល​គម្រោង​ជួប​គ្នា​ថ្នាក់​រដ្ឋ​មន្ត្រី​វប្បធម៌​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។ល។​ នៅ​ថ្ងៃ​នេះ លោកស្រី​ចេញ​មក​កែ​សម្រួល​សភាព​ការណ៍​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ​។ លោក​ស្រី​តាកា​អ៊ីឈិ​បញ្ជាក់​ថា​ជប៉ុន​នៅ​រក្សា​ជំហរ​ដដែល​ឥត​កែ​ប្រែ​ទេ​ដូច​អ្វី​ដែល​លោក​ស្រី​ និង​ប្រធានា​ធិបតី​ចិន…

ទី​ក្រុង​តូក្យូ៖ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បន្ទាប់​ពី​មើល​ឃើញ​ថា​ពាក្យ​សម្ដី​របស់​លោកស្រី​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​រហូត​ដល់​មាន​ប្រតិ​កម្ម​យ៉ាង​កង​រំពង​ពី​សំណាក់​ប្រទេស​ចិន, រហូត​ដល់​ប៉ះ​ពាល់​ចំនួន​អ្នក​ទេស​ចរ​ចិន​ដែល​គ្រោង​ធ្វើ​ដំណើរ​នៅ​ជប៉ុន និង​រហូត​ដល់​មាន​ការ​លុប​ចោល​គម្រោង​ជួប​គ្នា​ថ្នាក់​រដ្ឋ​មន្ត្រី​វប្បធម៌​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​។ល។​ នៅ​ថ្ងៃ​នេះ លោកស្រី​ចេញ​មក​កែ​សម្រួល​សភាព​ការណ៍​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ​។

លោក​ស្រី​តាកា​អ៊ីឈិ​បញ្ជាក់​ថា​ជប៉ុន​នៅ​រក្សា​ជំហរ​ដដែល​ឥត​កែ​ប្រែ​ទេ​ដូច​អ្វី​ដែល​លោក​ស្រី​ និង​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ ធ្លាប់​បាន​បញ្ជាក់​ជា​មួយ​គ្នា​រួច​ហើយ​កាល​ពី​ពេល​ជួប​គ្នា​នៅ​ក្នុង​​ខែ​តុលា​។ ជម្លោះ​ការ​ទូត​ចិន-​ជប៉ុន​ចាប់​ផ្ដើម​ឡើង​កម្ដៅ​សា​ជា​ថ្មី​បន្ទាប់​ពី​លោក​ស្រី​តាកា​អ៊ីឈិ​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​ថា​បើ​​កោះ​តៃវ៉ាន់​រង​ការ​វាយ​ប្រហារ​ដោយ​យោធា​ចិន ពេល​នោះ​ជប៉ុន​ប្រហែល​ជា​ចេញ​ធ្វើ​អន្តរាគមន៍​ដោយ​យោធា​។​

ថ្ងៃ​នេះ លោក​ស្រី​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ថា​ថ្នាក់​ដឹក​នាំ​ចិន​បាន​បញ្ជាក់​ឡើង​វិញ​នៅ​ក្នុង​ទិស​ដៅ​ទូលំ​ទូលាយ​ថា​ប្រទេស​យើង​ទាំង​២ ចិន​ និង​ជប៉ុន ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិ​វឌ្ឍ​​​ទំនាក់​ទំនង​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ ហើយ​និង​​​ការអភិ​វឌ្ឍ​ទំនាក់​ទំនង​ប្រកប​ដោយ​ការ​​ស្ថាបនា និង​​ប្រកប​​ដោយ​​ស្ថិរ​ភាព​។ លោក​ស្រី​អះ​អាង​ថា​ជប៉ុន​​មិន​ងាក​ចេញ​ពី​​ទិស​ដៅ​នេះ​ទេ​។

ចំពោះ​សំណួរ​ថា​តើ​ស្ថាន​ភាព​បែប​ណា​ដែល​ជប៉ុន​យល់​ថា​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​សេណារីយោ​តស៊ូ​ដើម្បី​ភាព​រស់​រាន​មាន​ជីវិត​របស់​ជាតិ​ លោក​ស្រី​តាកាអ៊ី​ឈិ​ឆ្លើយ​តប​ថា​រដ្ឋាភិបាលនឹង​ធ្វើ​វិនិច្ឆ័យ​ដោយ​ហ្មត់​ចត់​ដោយ​ផ្អែក​ទៅ​លើ​ព័ត៌​មាន​ដែល​ប្រមូល​បាន​ពី​គ្រប់​ច្រក​ល្ហក​ និង​ដោយ​ផ្អែក​ទៅ​លើ​សភាព​ការណ៍​ជាក់​ស្ដែង​។ លោក​ស្រី​ថ្លែង​បន្ត​ទៀត​រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​បាន​ផ្ដល់​ការ​ពន្យល់​បក​ស្រាយ​ជា​ហូរ​ហែ​រួច​មក​ហើយ​ត្រង់​ចំណុច​នេះ​ចាប់​តាំង​ពី​ជំនាន់​លោក​ស៊ីន​ហ្សូ​អាបេនៅ​កាន់​អំណាច​។

លោក​ស្រី​បញ្ជាក់​ជា​ថ្មី​ថា​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ដដែល​ឥត​​ផ្លាស់​ប្ដូរ​ទេ​។ កាល​ពី​ពេល​កន្លង​មក​ មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ធ្លាប់​ផ្ដល់​ការ​ពន្យល់​ទៅ​ភាគី​ចិន​ថា​ពាក្យ​សម្ដី​របស់​លោក​ស្រី​តាកា​អ៊ីឈិ​នៅរដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នោះ​ជា​រឿង​ផ្សេង​។ រី​​ឯ​គោល​ជំហរ​ជា​ផ្លូវ​ការ​របស់​ប្រទេស​ជប៉ុន​ជា​រឿង​ផ្សេង​។ មាន​ន័យ​ថា​ជប៉ុន​នៅ​តែ​បន្ត​អនុវត្ត​គោល​ការណ៍​ចិន​តែមួយ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ចិន-​ជប៉ុន​ឆ្នាំ​១៩៧២​។ ​ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភពពី​អឹន​អេច​ខេ (NHK) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ