រាជធានីភ្នំពេញ៖ តើអ្នកមានបញ្ហាគេងមិនលក់ ឬមានអារម្មណ៍រសាប់រសល់មែនទេ? យោងតាមឯកសារដ៏សំខាន់គឺ សៀវភៅរុក្ខជាតិឱសថកម្ពុជា ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាល (មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ បោះពុម្ពឆ្នាំ ២០០៨) បានបង្ហាញថា បន្លែដែលយើងស្គាល់ថាជា “កញ្ឆែត” អាចដើរតួនាទីជាជំនួយការធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការសម្រួលដំណេក។
គុណសម្បត្តិ និងប្រសិទ្ធភាពរបស់កញ្ឆែត
យោងតាមក្បួនឱសថបុរាណខ្មែរ កញ្ឆែតមានគុណសម្បត្តិពិសេសៗដូចជា៖
- ធាតុរសជាតិ: មានជាតិ ផ្អែម-សាប
- ធាតុត្រជាក់: មានឥទ្ធិពលជួយបញ្ចុះកម្ដៅ និងសម្រួលរាងកាយ។
ដោយសារលក្ខណៈសម្បត្តិទាំងនេះហើយ ទើបគេប្រើកញ្ឆែតជាថ្នាំព្យាបាល៖
- គ្រុនក្ដៅ
- ភាពរសាប់រសល់ដេកមិនលក់
របៀបប្រើប្រាស់កញ្ឆែតសម្រាប់ព្យាបាលដំណេក
វិធីសាស្រ្តប្រើប្រាស់ដែលត្រូវបានណែនាំក្នុងសៀវភៅគឺ៖
- ដាំទឹកផឹក: យកដើម និងស្លឹកកញ្ឆែតទៅដាំជាមួយទឹក ហើយពិសាជាប្រចាំ។
- បុកពូតយកទឹក: យកកញ្ឆែតទៅបុកឱ្យម៉ដ្ឋ រួចពូតយកទឹកផឹកតែម្ដង។
អនុសាសន៍៖ ការប្រើប្រាស់កញ្ឆែតជាប្រចាំអាចជួយឱ្យអារម្មណ៍ស្ងប់ និងងាយស្រួលក្នុងការគេងលក់ស្កប់ស្កល់៕
ចែករំលែកព័តមាននេះ