ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​ព្រៃ​នប់ ស្នើ​សុំ​ដាក់​អំ​ពូ​ល​ភ្លើង​សូ​ឡា​បន្ថែមលើ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ពេលយប់

1 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ស្រុក​ព្រៃ​នប់ សំណូមពរ​សូម​ឲ្យអាជ្ញាធរ​ មន្ត្រី​ជំនាញពាក់ព័ន្ធ ជួយ​ពិនិត្យ និង​ដាក់​បន្ថែ​មអំ​ពូ​ល​ភ្លើង​សូ​ឡា លើ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ នៅផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​ស្នាក់​ការ​គណបក្ស​ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ស្រុក​ព្រៃ​នប់ សំណូមពរ​សូម​ឲ្យអាជ្ញាធរ​ មន្ត្រី​ជំនាញពាក់ព័ន្ធ ជួយ​ពិនិត្យ និង​ដាក់​បន្ថែ​មអំ​ពូ​ល​ភ្លើង​សូ​ឡា លើ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ នៅផ្លូវជាតិ​លេខ​៤ ចំណុច​មុខ​ស្នាក់​ការ​គណបក្ស​ស្រុក​ព្រៃ​នប់ ​ផង! ព្រោះ ​អំ​ពូ​ល​ភ្លើង​សូ​ឡាដាក់​បច្ចុប្បន្ន វាភ្លឺ ​ត្រឹម​តែម៉ោង៩​ម៉ោងយប់ទេ វារ​លត់​ហើយ ធ្វើ​ឲ្យ​ចំណុច​នោះ ប្រឈម​នឹង​គ្រោះថ្នាក់​ក្នុង​ការ​បើកបរនៅ​ពេល​យប់​។ ជាមួយ​គ្នា​នេះ ប្រជា​ពល​ដ្ឋ ​បាន​យក​អំ​ពូ​ល​ភ្លើង​សូ​ឡា តូច​១​ ចង​ដាក់​ខាងក្រោម​សិន នៅ​ម៉ោងជាង​៨​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា ២០២៥ ។

សូម​បញ្ចា​ក់ថា នៅ​រង្វង់​មូល​សួនច្បារ​វាល​រេញ ប្រជុំជន​ផ្សារ​វាល​រេញ មាន​ដាក់​របាំ​ពុះ​ចែក​ទ្រូងផ្លូវ ចំនួន​៣​កន្លែង ៖ ១.​ទិស​ដៅ​ពី​សួនច្បារ​ទៅ​កំពត ​១​កន្លែង ២.​ទិស​ដៅ​ពី​សួនច្បារ​ទៅ​ភ្នំពេញ ១​កន្លែង និង​៣.ទិស​ដៅ​ពី​សួនច្បារ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ១​ន្លែ​ង ។ ហើយ​ចំណុច​ក្បាល​នាគ ពុះ​ទ្រូងផ្លូវ​ទាំង​៣​ចំណុច​នោះ ប្រជាពលរដ្ឋ​ប្រាប់​ថា ធ្លាប់​កើត​គ្រោះថ្នាក់​ច្រើន ដោយអ្នកបើកបរ​ បានបុក ជា​ពិសេស​ក្បាល​នាគ ទិស​ដៅ​ពី​សួនច្បារ​ទៅ​ភ្នំពេញ (​ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ​) និង​ទិស​ដៅ​ពី​សួនច្បារ ទៅ​ខេត្ត​ព្រះ​សីហ​នុ (​ចំណុច​មុខ​គណបក្ស​ស្រុក​) បណ្តាល​ឲ្យ​ខូចខាត​រថយន្ត និង​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ