ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ០៤​នាក់ និង​ថ្នាំ​ញៀន​១១​កញ្ចប់ ​នៅ​ក្រុង​ពោធិ៍សាត់

13 ម៉ោង មុន

ខេត្តពោធិ៍សាត​ ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោកឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កាលពីវេលា​ម៉ោង១៦និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​លលកស…

ខេត្តពោធិ៍សាត​ ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោកឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កាលពីវេលា​ម៉ោង១៦និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​លលកស សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​ផ្លូវ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​វត្ត​ហ្លួង សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​ជនសង្ស័យ ០៤​នាក់​រួម​មាន ៖

១.ឈ្មោះ ឃ ស ហៅ វ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ​ រស់នៅ​ភូមិ​ក្រ​ពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។
២.ឈ្មោះ រ សរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ដ​ង្គៀ​ប​ក្ដាម ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។
៣.ឈ្មោះ ស សណ ហៅ ស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដែល​មក​ស្នាក់​នៅ​ភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។
៤.ឈ្មោះ វ វ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​រោ​ទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។

វត្ថុ​តាង​ និង​សម្ភារៈ ​ដកហូត​បាន ​រួម​មាន ៖ គ្រឿងញៀន​អាយ ១១​កញ្ចប់ ទម្ងន់​៤.៤៣ ក្រាម, ​ទូរសព្ទ​០៤​គ្រឿង, ​ម៉ូតូ​០១​គ្រឿង, ​ប្រអប់​ជ័រ​សម្រាប់​ដាក់​ថ្នាំ​ញៀន​០១, ​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន, ​អំ​ពូ​ល​សម្រាប់​ជក់​ថ្នាំ​ញៀន​០១, ​ជញ្ជីង​០១​គ្រឿង, ​ដែកកេះ​០២​ដើម, ​អំ​ពូ​ល​កែ​ច្នៃ​សម្រាប់​ជក់​ថ្នាំ​ញៀន​០១, ​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​០១ និង​បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន លទ្ធផល វិជ្ជមាន(+) ​។

បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង០៤​នាក់ រួម​ជាមួយ​វត្ថុ​តាង​ខាងលើ បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ