ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរហាត់ប្រាណហត់ពេក ទៅរកទិញទឹកផឹក រអិ.ល​​ជើង​ដួ.ល​បោ.កក្បា.លមុខផ្ទះយ៉ាង​រន្ធ.ត់

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយធ្វើការមិនកើតខំប្រឹងដើរហាត់ប្រាណ ស្រាប់តែ​រអិល

រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយធ្វើការមិនកើតខំប្រឹងដើរហាត់ប្រាណ ហត់ពេកក៏ទៅរកទិញទឹកផឹក ស្រាប់តែ​រអិលជើងដួលបោកក្បាលនឹងខឿនមុខផ្ទះប្រជាពលរដ្ឋ​ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើនេះ​បង្កឱ្យមានការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​វេលាម៉ោង៥និង២០ល្ងាច ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ទល់មុខនិងការ៉ាសាំងភីធីធី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ ។

រងគ្រោះឈ្មោះ សេង យ៉ានី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ មានជំងឺប្រចាំកាយ គឺជំងឺលើស​ឈាម ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានប្រពន្ធឈ្មោះ តៅ ស៊ីថា អាយុ​៤៥ឆ្នាំ មុខរបរបោកអ៊ុត មានស្រុក​ក្នុង​ភូមិលេខ២ ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

តាមប្រភពពីប្រពន្ធរបស់ជនរងគ្រោះ​បានឱ្យដឹងថា ប្ដីរបស់គាត់មានជំងឺប្រចាំកាយ គឺជំងឺ​លើស​ឈាម តែងតែលេបថ្នាំជាប្រចាំថ្ងៃ ធ្វើការងារអ្វីក៏មិនកើតដែរ លុះនៅវេលាម៉ោងកើតខាងលើ ជន​រងគ្រោះបានចេញដើរហាត់ប្រាណ ដោយហត់ពេកក៏ទៅរកទិញទឹកហូប ស្រាប់តែពេលនោះបានរអិលជើងដួល បណ្ដាលឱ្យបោកក្បាលនិង​ខឿនមុខផ្ទះប្រជាពលរដ្ឋនៅជិតផ្ទះជួល ​បង្កការភ្ញាក់ផ្អើល​ដល់​ជិតខាងឃើញស្ទុះស្ទាស្រែកផ្អើលដល់សាច់ញាតិរត់មកព្រោងព្រាត និង​ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដល់ធ្ វើការពិនិត្យទៅលើជនរងគ្រោះ រួចខាងគ្រូពេទ្យបានប្រាប់ថា ​ជនរងគ្រោះ​បានស្លា.ប់បាត់ទៅ​ហើយ ។ បន្ទាប់មកខាងរថយន្តសង្គ្រោះក៏ត្រឡប់ទៅគោលដៅវិញ លុះក្រោយមកទើប​សាច់ញាតិរបស់ជនរងគ្រោះ​បានរាយការណ៍ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកំណត់ហេតុនឹងរាយការណ៍ទៅផ្នែកជំនាញចក្ខុបន្ត​ភ្លាមៗផងដែរ​ ។

បច្ចុប្បន្ន សពជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចផ្នែកជំនាញចក្ខុធ្វើកោសល្យវិច័យរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះ​ស្លាប់ដោយសារដាច់សរសៃឈាម និងគាំងបេះដូង រួចធ្វើលិខិតប្រគល់ស.ពឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ