ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់និងគ្រឿងក្នុងជ្រូកបង្កកជាច្រើន​នាំចូលពីថៃ​ប្រមូលដុតកម្ទេចចោល

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីបង្ក្រាបបានទំនិញប្រភេទសាច់ជ្រូក និងគ្រឿងក្នុងបង្កកនាំចូលពីប្រទេសថៃដែលអាចបង្កឱ្យប៉ះពាល់សុខភាពបងប្អូននោះ កម្លាំងបាននាំសាច់ទាំងនោះមកដុតកម្ទេច​ចោល ។ ជាក់ស្តែង យោងតាមផេកអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងថា កាលពីថ្ងៃទី១៨…

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីបង្ក្រាបបានទំនិញប្រភេទសាច់ជ្រូក និងគ្រឿងក្នុងបង្កកនាំចូលពីប្រទេសថៃដែលអាចបង្កឱ្យប៉ះពាល់សុខភាពបងប្អូននោះ កម្លាំងបាននាំសាច់ទាំងនោះមកដុតកម្ទេច​ចោល ។

ជាក់ស្តែង យោងតាមផេកអគ្គការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយការិយាល័យគយ និងរដ្ឋាករតំបន់៥ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្តដឹកបំណែកសាច់ជ្រូកបង្កក ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។ តាមការបញ្ជាក់ដោយមន្ត្រីជំនាញ មន្ត្រីយើងបានសហការត្រួតពិនិត្យទំនិញទាំងនោះមានរាយនាមដូចខាងក្រោម៖

១- អណ្ដាតជ្រូក ចំនួន ១៨៦គីឡូក្រាម
២- ពោះវៀនជ្រូក ចំនួន ១៤៥គីឡូក្រាម
៣- ជើងជ្រូក ចំនួន ៨៧គីឡូក្រាម
៤- ត្រចៀកជ្រូកចំនួន ៣៨គីឡូក្រាម
៥- បេះដូងជ្រូក ចំនួន ១៣គីឡូក្រាម
៦- ក្រពះជ្រូក ចំនួន ៦០គីឡូក្រាម
៧- ឆ្អឹងជំនីរជ្រូក ចំនួន ៦៥គីឡូក្រាម
៨- ថ្លើមជ្រូកចំនួន២៧គីឡូក្រាម សរុបទាំងអស់ចំនួន៦២១គីឡូក្រាម។​

ប្រភពខាងលើឱ្យដឹងទៀតថា ទំនិញទាំងនេះត្រូវបានរកឃើញថា ពុំមានឯកសារពាក់ព័ន្ធនឹងការនាំចូលនោះទេ គ្មានសំបកវេចខ្ចប់ត្រឹមត្រូវតាមស្ដង់ដានិងការដឹកជញ្ចូនពុំសមស្របតាមលក្ខណ:បច្ចេកទេស ដោយមិនបានរក្សាសីតុណ្ហភាពតាមលក្ខណតម្រូវ ដែលបណ្តាលឱ្យទំនិញទាំងនោះប្រែប្រួលខូចគុណភាព។

ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីយកទៅដុតកម្ទេចចោល និងបានចាត់វិធានការផ្លូវច្បាប់ម្ចាស់ទំនិញផងដែរ ៕

មានព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ