ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានចោរលួ.ចកង់ នាងសារភាពថា អត់លុយ​មើលកូនឈឺ ទើបដា.ច់ចិត្តធ្វើបែបនេះ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ ​ធ្វើសកម្មភាព​លួចកង់កូនក្មេង តែត្រូវម្ចាស់គេទាន់ ឃាត់

រាជធានីភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ ​ធ្វើសកម្មភាព​លួចកង់កូនក្មេង តែត្រូវម្ចាស់គេទាន់ ឃាត់ខ្លួនបានប្រគល់ឱ្យអាវុធហត្ថយកទៅធ្វើការសាកសួរ និង​អប់រំ ហើយនាង​បាន​ឆ្លើយសារភាពថា ដោយសារតែ​អត់មានលុយ​មើលកូនឈឺ ទើបដាច់ចិត្តលួចកង់បែបនេះតែម្ដង​។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង​១១និង​៤០​នាទីយប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ហៅទ្រុងមាន់ សង្កាត់ស្ទឹងមាន​ជ័យ​ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជាជនសង្ស័យ

ជនសង្ស័យ និង​ជនរងគ្រោះ មិនត្រូវ​បានស្គាល់​ឈ្មោះ​នោះទេ គ្រាន់តែដឹងថា ស្ត្រីជាជនសង្ស័យប្រកបរបររើសអេតចាយ ចំណែកជនរងគ្រោះជាអ្នករស់នៅក្នុងបុរីជ័យជម្នះ ។

តាម​ប្រភពពី​ស្ត្រីជាជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់និងក្រុមគ្រួសារបានហូបបាយជុំគ្នារួចហើយ ក៏រៀបចំចូលផ្ទះសំរាន ដោយទុកកង់របស់កូនគាត់អាយុប្រហែល៨ឆ្នាំ នៅខាង​មុខផ្ទះ ។

តាម​ប្រភពដដែលបន្តទៀតថា ពេលនោះដែរ រូបគាត់ក៏មិនចាប់អារម្មណ៍ថាបាត់កង់នោះដែរ ដោយ​សារតែជិះម៉ូតូមកផ្ទះ សួរនាំថាអត់ឃើញកង់ ទើបផ្អើលជិះដើររក ក៏ប្រទះឃើញស្ត្រីជាជនសង្ស័យ កំពុងតែជិះនៅលើផ្លូវ៣០ម៉ែត្រ ក៏ចាប់ឃាត់​តែម្ដង ហើយនៅពេល​ឃាត់បានហើយ រូបគាត់បានត្រឹមឱ្យស្ត្រីជាជនសង្ស័យសុំទោសតែប៉ុណ្ណោះ តែស្ត្រីជាជនសង្ស័យមិនព្រមសុំទោស បែរជាប្រើពាក្យសម្ដីមិនសមរម្យមករូបគាត់ជាម្ចាស់កង់ថែមទៀតផង។

ស្ត្រីជាម្ចាស់កង់

ដោយឡែកស្ត្រីជាជនសង្ស័យវិញបាននិយាយថា ដោយសារតែរូបគាត់​អត់មានលុយ​មើលកូនឈឺ ទើបដាច់ចិត្តលួចកង់បែបនេះតែម្ដងទៅ ។

ពាក់ព័ន្ធករណីខាងលើ​នេះដែរ ក៏មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍សួរនាំពីដំណើររឿង និងបានឆែកឆេរកាបូបស្ពាយរបស់ស្ត្រីជា​ជនសង្ស័យ ក៏ស្រាប់តែរក​ឃើញមានឧបករណ៍សម្រាប់ឆ្កឹះសោរមួយឈុតផងដែរ ។

ក្រោយពេលកើតហេតុ ជន​រងគ្រោះ​មិនបានដាក់ពាក្យបណ្ដឹងនោះទេ គឺគ្រាន់តែប្រគល់ស្ត្រីជាជនសង្ស័យឱ្យកម្លាំងអាវុធហត្ថខណ្ឌមានជ័យយកស្ត្រីរូបនោះទៅធ្វើការអប់រំណែនាំទៅបានហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ