ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសារព័ត៌មានអនឡាញម្នាក់ ត្រូវជន១ក្រុម​ធា.ក់ដួ.លអូសច្រើនម៉ែត្រ បម្រុងប្ល.ន់យកម៉ូតូ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកសារព័ត៌មានអនឡាញម្នាក់ ជិះម៉ូតូ​ចេញពីធ្វើការត្រឡប់ទៅផ្ទះ​វិញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកសារព័ត៌មានអនឡាញម្នាក់ ជិះម៉ូតូ​ចេញពីធ្វើការត្រឡប់ទៅផ្ទះ​វិញវិញ ក៏ត្រូវក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ម៉ូតូផ្តួល និងកាប់បម្រុងប្លន់យកម៉ូតូ តែមិនបានសមត្ថកិច្ច ដោយសារជនរងគ្រោះដកសោចេញទាន់ នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០២៤ ទល់មុខកន្លែងវីងវេរលុយ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ គ្រាន់តែដឹងថា គាត់ជាអ្នកសារព័ត៌មានអនឡាញមួយរូបតែប៉ុណ្ណោះ ។

តាម​ប្រភពពី​ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង​ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-0138 ចេញពីគោលដៅ​ស្ពានអាកាសផ្សារដីហុយ ក្នុង​គោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំចោមចៅ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូងទៅ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមាន​ក្រុមជនសង្ស័យមួយក្រុម មានគ្នីគ្នាប្រហែល១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង បានមកធ្វើសកម្មភាព ធាក់ម៉ូតូរបស់​គាត់​ពីក្រោយ បណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្រ និងធ្វើឱ្យរងរបួសរលាត់ដៃជើងតិចតួច ។

ជនរងគ្រោះបានបន្តថា ភ្លាមៗ​គាត់​បានរត់ទៅដកកូនសោចេញពីម៉ូតូហើយរត់គេច ក៏ស្រាប់តែក្រុមជនសង្ស័យទាំងនោះ បានធ្វើការកាប់បំផ្លាញម៉ូតូ ហើយកាច់យកស្លាកលេខម៉ូតូបានហើយ ក៍នាំគ្នីគ្នាជិះទៅមុខប្រហែល១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៍បោះចោលស្លាកលេខនោះវិញផងដែរ ។

ពាក់ព័ន្ធនឹង​ករណីនេះដែរ បន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ច លោកមេប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំពីដំណើររឿង រួចហើយក៏បាននាំជនរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឱ្យដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ