ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់បើកឡានឡិច​ស៊ីស ក្រឡា.ប់ច្រើន​ជុំ ផ្អើលម្តុំវត្តមជ្ឈិវ័ន្ត ផ្លូវជាតិលេខ១

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​វ័យ​ម្នាក់ សង្ស័យ​ងងុយ​ដេក​ងោក​មួយ​ភាំង ទើប​បើក​រថយន្តឡិចស៊ីស​ RX350

រាជធានីភ្នំពេញ ៖ នារី​វ័យ​ម្នាក់ សង្ស័យ​ងងុយ​ដេក​ងោក​មួយ​ភាំង ទើប​បើក​រថយន្តឡិចស៊ីស​ RX350 បណ្ដាល​ឱ្យ​រេចង្កូត​បុ.ក​ចិញ្ចឹម​ផ្លូវ បណ្ដាល​ឱ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ជុំ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ បានកើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​៥០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ ទី​១៦ ខែមិនា ឆ្នាំ​២០២៤ ជិត​វត្ត​មជ្ឃិវន្ត័ ផ្លូវ​ជាតិ​លេខ​១ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេបាន​ឃើញ​នារី​វ័​ក្មេង ម្នាក់ បានបើក​រថយន្ត​ម៉ាក​​ឡិច​ស៊ីស RX350 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-8977 បាន​បើកធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើត​ហេតុ ដោយ​សង្ស័យ​ថា អ្នក​បើក​បរ​ងងុយ​ដេក ទើប​ធ្វើ​ឱ្យ​រថយន្ត​រេចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​បុក​ឃឿន​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ជុំ​បោក​ផ្ទុប និង​ដើម​ស្លារមួយ​ដើម បណ្ដាល​ឱ្យ​បាក់ និង​ធ្វើឱ្យ​រថយន្ដ​រងការ​ខូចខាត​ខ្ទេច​ខ្ទី​យ៉ាង​ដំណំ​តែ​ម្ដង ។

ហេតុ​ការណ៍​នេះ​ដែរ ស្ត្រី​ជា​អ្នក​បើក​បរ​បានរង​របួស​តិចតួច មិន​និយាយ​ស្ដី​គិតតែ​​យំ ក៏ត្រូវ​បា​ប​ប្អូន ប្រជាពលរដ្ឋ​ជួយ​ជូន​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ ។

ក្រោយ​ពេល​កើតហេតុ នៅសល់​តែ​រថយន្ត​ដែល​រងការ​ខូចខាត ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ ចុះ​ទៅ​ធ្វើការ​ស្ទូច​យកទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​រង់ចាំ​ដំណោះ ស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ