ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TikTok ត្រូវ​អ៊ីតាលីពិន័យជាង១០លានដុល្លារ ពោល១ថ្ងៃ ក្រោយពីអាមេរិកដាក់កំហិតលើកម្មវិធីនេះ

1 ខែ មុន

អ៊ីតាលី ៖ និយតកររបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បាន

អ៊ីតាលី ៖ និយតកររបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានអះអាងថា ទីភ្នាក់ងាររបស់ខ្លួនបានពិន័យលើកម្មវិធីវីដេអូកម្សាន្តតីកតុក (TikTok) ៣ករណីលើទឹកប្រាក់ចំនួន ១០លានអឺរ៉ូ ស្មើនឹង ១១លានដុល្លារអាម៉េរិក សម្រាប់ការមិនត្រួតពិនិត្យមាតិកាឱ្យបានគ្រប់គ្រាន់នៅលើវេទិការបស់ខ្លួន។ គួររំលឹកថា លក្ខខណ្ឌ​ដ៏​ម៉ឺងម៉ាត់​លើ​កម្មវិធី TikTok ប្រសិនបើ​ចង់​បន្ត​ដង្ហើម​នៅ​សហរដ្ឋអាមេរិក

ក្រុមអ្នកឃ្លាំមើលដែលបានប្រកាសពីការស៊ើបអង្កេតលើការអនុវត្តការសម្របសម្រួលមាតិការបស់ TikTok កាលពីខែមីនា ឆ្នាំមុន បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា «TikTok មិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរីករាលដាលមាតិកាដែលបង្កគ្រោះថ្នាក់របស់ខ្លួននោះទេ ហើយមិនបានគោរពយ៉ាងពេញលេញនូវគោលការណ៍ណែនាំដែលពួកគេបានអនុម័ត ដោយធានាដល់អតិថិជនថា វេទិការបស់ខ្លួនគឺជាកន្លែងសុវត្ថិភាព ដែលជាបញ្ហាប្រឈមអាចបង្ក ហានិ ភ័យ និងគំរាមកំហែងដល់សុវត្ថិភាពអនីតិជន ឬជនងាយរងគ្រោះ។

កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតដ៏ធំរបស់ប្រទេសចិន បានបរាជ័យក្នុងការគិតគូរពីភាពងាយរងគ្រោះជាក់លាក់របស់ក្មេងជំទង់ ដែលប្រើប្រាស់វេទិការបស់ខ្លួនដូចជា ការទំនោរទៅរកការចម្លងអាកប្បកិរិយាមិនល្អជាក្រុម។

ជាក់ស្តែង និយតករអ៊ីតាលីបានសំដៅលើវីដេអូដ៏ពេញនិយម ដែលបង្ហាញអំពីយុវវ័យ បន្តធ្វើតាមគ្នាបង្កើតសញ្ញាលើថ្ពាល់ ដែលហៅថា «French Scar» ដោយពួកគេបានច្របាច់ថ្ពាល់រហូតឡើងក្រហម ដើម្បីបន្សល់ស្លាកស្នាមជាំយូរនៅលើថ្ពាល់។

យ៉ាងណាមិញ អ្នកនាំពាក្យកម្មវិធី TikTok បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយស្ដីពីការផាកពិន័យរបស់និយតករអ៊ីតាលីដូច្នេះថា «យើងមិនយល់ស្របនឹងការសម្រេចចិត្តនេះទេ ដោយសារតែយើងបានដាក់កំហិតលើការមើលឃើញវីដេអូ «French Scar» សម្រាប់អ្នកមានអាយុក្រោម១៨ឆ្នាំ។

សូមជម្រាបថា ការប្រកាសពិន័យលើកម្មវិធី TikTok ដោយនិយតករអ៊ីតាលី កើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋសភាសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានបោះឆ្នោតលើសេចក្ដីព្រាងច្បាប់ ដើម្បីដាក់កំហិតលើកម្មវិធី TikTok ដើម្បីបំបែកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance មានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន ដែលមានន័យថា លក់ភាគហ៊ុនរបស់ខ្លួនឱ្យមកកាន់ក្រុមហ៊ុនអាម៉េរិក ឬត្រូវបិទចោលនៅសហរដ្ឋអាម៉េរិក៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ