ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុដែល​ដកហូត​មុខ​តំណែង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ទាំង​៣​រូប

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ បាន​សម្រេច​ដកហូត​មុខ​តំណែង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ​០៣​រូប ដោយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទារ​លុយ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​១,១០០​ដុល្លារ ជា​ថ្នូរ​ការ​ដោះ​លែង​ជនសង្ស័យ​ឱ្យ​មាន​សេរីភាព ។…

ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ បាន​សម្រេច​ដកហូត​មុខ​តំណែង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ​០៣​រូប ដោយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទារ​លុយ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​១,១០០​ដុល្លារ ជា​ថ្នូរ​ការ​ដោះ​លែង​ជនសង្ស័យ​ឱ្យ​មាន​សេរីភាព ។

ទី​១-​លោក​អនុសេនីយ៍ឯក ប៊ី រី​ណា អត្តលេខ​១៩៦២៤១ មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​មក​ជា​នាយទាហាន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ។

២-​លោក​អនុសេនីយ៍ឯក រិ​ត សំ​អូន អត្តលេខ​១៩១៣៩៣ មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ ជា​នាយទាហាន​នៃ​មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ។

៣-​លោក​អនុសេនីយ៍ឯក​ប៊ិក វ​ណ្ណា​រឿ​ត មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ មក​ជា​នាយទាហាន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ប៉ៃលិន ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ដកហូត​មុខ​តំណែង និង​ឋានន្តរស័ក្តិ​មេបញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ​០៣​រូប​នេះ គឺ​យោង​តាម​សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ ២០២៤ បានឱ្យ​ដឹង​ថា នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ បាន​ចេញ សេចក្ដីសម្រេច ស្ដី​ពី​ការ​ដកហូត​មុខ​តំណែង និង​បន្ថយ​ឋានន្ដរស័ក្ដិ មេ​បញ្ជាការ​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ស្វាយ​ជ្រំ​ចំនួន​៣​រូប មក​ត្រឹម​ជា​នាយទាហាន ។

​បើ​តាម​សេចក្ដីសម្រេច​របស់​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​បញ្ជាក់​ថា មូលហេតុ​ដកហូត​មុខ​តំណែង និង​បន្ថយ​ឋានន្តរ​ស័​ក្ត័​នោះ គឺ​មក​ពី​មូលហេតុ​លោក​មេបញ្ជាការ​រង​ទាំង​០៣​រូប​ទាមទារ​ប្រាក់​ចំនួន​១.១០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ។
តាម​ទស្សនៈ​នានា​ថា បើ​មិន​រាង​ទេ​…​ថ្ងៃក្រោយ​សុំ​កុំ​រាង​!!

អត្ថបទសរសេរ ដោយ